Home ព័ត៌មានជាតិ សង្គម ​អនុគណៈកម្មកា...

​អនុគណៈកម្មការ​សុវត្ថិភាព ចរាចរណ៍​ខេត្តកំពង់ឆ្នាំង ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ អំពី​វឌ្ឍនភាព នៃ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ក្រុមការងារ​លេខាធិការដ្ឋាន បាន​អនុវត្ត នាពេល​កន្លងមក និង​ដាក់​ផែនការ សម្រាប់​អនុវត្ត​បន្ត​។​

​កិច្ចប្រជុំ​នេះ គឺធ្វើឡើង​នៅ​សាលប្រជុំ មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ក្រោម​វត្តមាន​លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន សុវត្ថិភាព​ចរាចរណ៍ ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី សមាជិក សមាជិកា លេខាធិការដ្ឋាន សុវត្ថិភាព​ចរាចរណ៍ ខេត្តកំពង់ឆ្នាំង​។​

​តាម​របាយការណ៍​រប​ស់ អនុគណៈកម្មការ សុ​វត្តិភាព​ចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ សមាជិក សមាជិកា លេខាធិការដ្ឋាន សុវត្ថិភាព​ចរាចរណ៍ ខេត្តកំពង់ឆ្នាំង បំពេញ​កិច្ចការ​របស់ខ្លួន យ៉ាង​យកចិត្តទុកដាក់ ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​ការធ្វើការ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍ គ្រប់​រូបភាព អោយ​ប្រជាពលរដ្ឋ បាន​យល់ និង​ចូលរួម និង​បាន​ចុះ​ធ្វើ​វិធានការ​រដ្ឋបាល រឹតបន្តឹង​នៃ​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​គោលដៅ​នីមួយៗ ដែល​ខេត្ត​បានកំណត់ និង​កាត់បន្ថយ​បាន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ឆាយ លា​ភា បាន​ថ្លែង​នូវ​កា​កោតសរសើរ ចំពោះ​មន្ត្រី​ជំនាញ និង​កម្លាំងចម្រុះ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ឆាយ លា​ភា បាន​មានប្រសាសន៍ថាៈ ដើម្បី​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ អោយនៅ​កម្រិត​ទាប​នោះ ត្រូវ​បន្តធ្វើ​ការផ្សព្វផ្សាយ អោយបាន​ច្រើន បន្ថែមទៀត រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​គ្រប់​ស្ថា័​បន​រដ្ឋ​ទាំងអស់ ថ្នាក់ដឹកនាំ​អង្គភាព ត្រូវ​តាមដាន ពិនិត្យមើល ដល់​មន្ត្រី​ថ្នាក់ក្រោម អំពី​ការពាក់​មួកសុវត្ថិភាព ពាក់​ខ្សែក្រវាត់​រថយន្ត ពេល​បើកបរ និង បំផុស​អោយមាន​ការចូលរួម អោយ​កាន់តែច្រើន ក្នុងការ​អន​វុត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular