ដោយ: រិទ្ធិសែន / ខេត្តពោធិសាត់: ប្រជាពលរដ្ឋទីទ័លក្ររស់នៅក្រុងពោធិ៍សាត់ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន២០០នាក់ បានទទួលអំណោយដោយផ្ទាល់ដៃជាគ្រឿងឧបភោគបរិភោគ របស់អង្គការយូមែននីធីហ្វើសកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមលោកស្រី តុង ណារី សមាជិកាក្រុមលេខាធិការដ្ឋានសម្តេចតេជោ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងសាលាខេត្តពោធិសាត់។
អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដោយទទួលបាននៅគ្រឿងឧបភោគ បរិភោគ របស់អង្គការយូមេនីធីហ្វើសកម្ពុជា ចែកជូនជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងប្រជាពលរដ្ឋទីទ័លក្រ រស់នៅក្នុងក្រុងពោធិ៍សាត់ ចំនួន២០០គ្រួសារ ដើម្បីធ្វើការដោះទ័លបានមួយគ្រាផងដែរ ក្រោយពីទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងការរីករាលដាលនៃជំងឺសកលកូវីដ.១៩៕