Home ព័ត៌មានជាតិ សុខាភិបាល រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២១

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបាន ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ដល់ទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីបន្ត ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសថៃ។

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍សូមប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួម សហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្លួន និងមាន ប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។

ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥(ផ្នែកទទួលបន្ទុកពលករ)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular