Home ព័ត៌មានជាតិ សន្តិសុខ ជម្លោះ ដីធ្លី...

ជម្លោះ ដីធ្លី​រវាង​តារាចម្រៀង ព្រាប សុវត្ថិ និង​លោក ម៉ៅ ធនារ​ក្ស : អាជ្ញាធរ កំពុង តែ​ស្រាវ ជ្រាវ​រក ការពិត​

ដោយៈ មុនី រ័ត្ន​,​បូ​រិ​ន​/​ភ្នំពេញៈ ករណី ជម្លោះ ដីធ្លី​រវាង​តារាចម្រៀង​ល្បីឈ្មោះ ព្រាប សុវត្ថិ និង​លោក ម៉ៅ ធនារ​ក្ស នៅ​ខេត្ត​មណ្ឌល​គី​រី ជិត​២០​ហិកតា ដែល​បាន​បង្ហោះ​ផ្សព្វ ផ្សាយ កក្រើក​ពេញ​បណ្តាញ សង្គម ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈ ពេល​ប៉ុន្មាន​នេះ​មកនេះ គឺ អាជ្ញាធរ​កំពុង តែ ធ្វើ ការ ស្រាវ ជ្រាវ​អំពី ប្រវត្តិ ឯក សារ របស់ គូរ ជម្លោះ​ទាំងពីរ ដើម្បី ស្វែ​ករក ការ ពិត​ថា តើ អ្នកណា​ម្ចាស់ ដី​ពិត ប្រាកដ ខណៈ​ភាគី​ទាំងពីរ បាន អះ អាង ថា មាន​ឯកសារ​រៀង ខ្លួន​។​

រដ្ឋបាលសាលាក្រុងសែនមនោរម្យហៅគូភាគីចូលដោះ ស្រាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០

​នៅក្នុង ជម្លោះដីធ្លី​នេះ គេ​មិនឃើញ​លោក ព្រាប សុវត្ថិ ចេញមក​តតាំង​នោះទេ តែ​បែរ ជា​ឃើញ លោក​ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រ ចិត្ត​ជួយ​សង្គម បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ដោយបាន​ចោទប្រកាន់​ទៅលើ​លោក ម៉ៅ ធនារ​ក្ស រំលោភ​យក​ដី​ទាំង អ​យុ​ត្តិ ធម៌ លើដី កម្ម សិទ្ធិ របស់ លោក​ព្រាប សុវត្ថិ ដែលមាន​ទីតាំងនៅ​ខេត្តមណ្ឌលគិរី​។ ប៉ុន្តែ​លោក​ម៉ៅ ធនារ​ក្ស បាន​ច្រាន ចោល ចំពោះ ការ​ចោទ ប្រកាន់​គ្មាន ការ ពិត ពី​សំណាក់​លោក​ហេង ឡុង​។​

​ចំណែក​លោក ឃន់ អូន អភិបាលរងក្រុង​សែន​មនោ​រម្យ​បាន បញ្ជាក់ ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​ការ​ដោះ ស្រាយ រវាង​ភាគី​ទាំងពីរ គឺ​កំពុង តែ ធ្វើ មិនទាន់​អាច បញ្ជាក់ថា អ្នកណា​ចាញ់ អ្នកណា​ឈ្នះ​ទេ​។ ចំពោះ​ករណីនេះ នៅ​មិនទាន់ សម្រេច ថា ភាគី​ណា​ចាញ់ឈ្នះ នៅឡើយ​ទេ ហើយ​កំពុង តែ​ហៅ​ភាគី ពាក់ ព័ន្ធ សាក្សី​មក​សាកសួរ​បណ្តើរៗ នៅ​មិនទាន់មាន​លទ្ធផល​យ៉ាងណា នៅឡើយ​ទេ​។ “​ខ្ញុំ​ឃើញ​គេ​បង្ហោះ ព័​ត៍​មាន ថា លោក​លោក ម៉ៅ ធនារ​ក្ស រំលោភ​យក​ដី​លោក ព្រាប សុវត្ថិ គឺ​នៅ​មិនទាន់​សម្រេច​របស់​ក្រុង​សែន​មនោ​រម្យ​ថា អ្នកណា​ចាញ់ អ្នកណា​ឈ្នះ អត់ ទាន់​មាន​ផង ហើយ​ឥឡូវ​នឹង​កំពុង តែ​ហៅ​ភាគី​ពាក់ ព័ន្ធ​សាក្សី​មក​សួរ​បណ្តើរៗ​វា​មិនទាន់មាន​លទ្ធផល​យ៉ាងម៉េច​ផង អត់​ទាន់​មានអី​ប្រែ ប្រួល ទេ​”​។​

​រីឯ​លោក ម៉ៅ ធនារ​ក្ស បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ វិច្ឆិកា​ថា ដី​មួយ កន្លែង នៅ ខេត្ត​មណ្ឌល​គី​រី​ដែល​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ថ្លែង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា លោក ព្រាប សុវត្ថិ ត្រូវបាន​រូប លោក រំលោភ យក​ដី យ៉ាង អ​យុ​ត្តិ ធម៌​ន​មិនមែនជា​ការពិត​ទេ​។ កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ ២០២០ កន្លងមក រដ្ឋបាល​សាលា ក្រុង សែន មនោ​រម្យ ធ្វើការ​អញ្ជើញលោក​និង លោក​ព្រាប សុវត្ថិ តំណាង​អោយឈ្មោះ ផូ សំណាង អោយ ចូល ខ្លួន​ផ្ត ល់​ឯកសារ​ពាក់ព័ន្ធ និង​បំភ្លឺ​នូវ​ប្រវត្តិ​ទិញ លក់ កន្លែង​នេះ ក្រោម​ការដឹកនាំ​ប្រជុំ ដោយ លោក​ឃន់ អូន អភិបាលរងក្រុង សែន មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​រួចមកហើយ​។ ខណៈពេល​ស្រាយ​បំភ្លឺ ក្នុងពេល ប្រជុំ​នោះ​ផងដែរ លោក​បាន ជំរាប ជូន នូ វ ជំហរ​របស់លោក​ថា បើ​និតិ​វិធី​ច្បាប់​រកឃើញថា​ដី​នេះ ពិតជា​ដី​របស់​ភាគី​ខាង​លោក ព្រាប សុវត្ថិ មែន លោក​ប្រគល់ជូន​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ ប៉ុន្តែ​បើ​និតិ វិធី​ច្បាប់ រកឃើញថា មាន​ជនខិលខូច យក​ដី​នេះ​ទៅ​រត់​ការលក់​អោយទៅ​ភាគី​លោក​ព្រាប សុវត្ថិ សូម​ទទួល យក​ការពិត​ទាំ ង​អស់ គ្នា ដើម្បី បញ្ចប់ បញ្ហា​នេះ​។ ដោយហេតុ​ត្រូវការ​ពេលវេលា​បំពេញ ភារ កិច្ច​ប្រចាំថ្ងៃ​ជូន​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន​បញ្ហា​ដី​នេះ​កំពុងស្ថិត ក្នុង​ដំណោះស្រាយ​និតិ​វិធី ច្បាប់ របស់ រដ្ឋ បាល ក្រុង​សែន​មនោ​រម្យ និង រដ្ឋបាល​ស្រុក​អូ​រាំង​។​

​លោក ម៉ៅ ធនារ​ក្ស បាន​អះអាងថា ចំពោះ​រឿងនេះ បើសិនជា​រក​ទៅ​ឃើញថា ខាង​លោក ព្រាប សុវត្ថិ មាន​ឯកសារ​រឹងមាំ​លោក​នឹង ប្រគល់​ដី​នោះ ជូន ហើ​បើសិនជា​ច្បា​ប់រក ឃើញថា ដី​នោះ​ជា របស់ លោក ហើយ​គាត់ (​ព្រាប សុវត្ថិ​) ចាញ់ បោក គេ ក្លែងបន្លំ​ឯកសារ​លក់ដូរ​ឲ្យ​គាត់ គឺ​ត្រូវ ទទួល ស្គាល់​ការ ពិត ហើយ គាត់ ទៅ​ទារលុយ គេ​វិញ​ទៅ អ្នកណា​ដែល​លក់​ដី​ឲ្យ​គាត់​។​

​លោក​បាន​បន្តថា “​នីតិ វិធី នៃ​ការ ស្រាវ ជ្រាវ អ្វី ដែល គេ​ចង់បាន យើង​ត្រូវ រក ឲ្យ​គេ ហើយ ក្រុម ការ ងារ គេ​មាន​លក្ខណៈ​បច្ចេក ទេស​របស់គេ ដើម្បី​ធ្វើ ការ រុក រក​ថា រឿង​ពិត​វា​នឹង យ៉ាងណា​? ខ្ញុំ​មិនមាន អី​ទេ គ្រាន់​ថា បើ​គេ​បង្គាប់បញ្ជា​ឲ្យ ចូល ខ្លួន ខ្ញុំ​ចូល ខ្លួន គេ​ត្រូវ ការ​សាកស​ក្សី​យើង អញ្ជើញ សាក្សី​ទៅ ឲ្យ​គេ ទៅ​។ ហើយ នីតិ វិធី នៃ​ការ​ដោះ ស្រាយ​ជា​សិទ្ធិអំណាច របស់ អាជ្ញាធរ ទុក ឲ្យ​គេ​ដោះ ស្រាយ តាមច្បាប់ ចុះ ”​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័ គ្រ​ចិត្ត​ជួយ​សង្គម បាន​ចោទ ប្រកាន់​ទៅលើ​លោក ម៉ៅ ធនារ​ក្ស រំលោភ​យក​ដី​ទាំង​អយុត្តិធម៌​លើដី​កម្មសិទ្ធិ​របស់​តារាចម្រៀង ព្រាប សុវត្ថិ ដែល មាន ទីតាំង នៅ​ខេត្តមណ្ឌលគិរី​។​

​ប្រភព​ដដែល​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ​លោកស្រី ផូ សំណាង ជា​ម្តាយ​លោក​ព្រាប សុវត្ថិ តំណាងអោយ​លោក​ព្រាប សុវត្ថិ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដើម ចំនួន​៥ ម្ចាស់ មាន​ទំហំ​សរុប ជាង ១៩​ហិកតា មាន​ទីតាំងនៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី ដោយមាន​ឯកសារ កាន់កាប់​របស់​ម្ចាស់​ដើម ហើយ​ក្រោយពី​ការទិញ​លក់ ម្ចាស់​ដើម​ទាំង​៥​នាក់​នោះ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ជូន លោកស្រី ផូ សំណាង ដោយមាន ការចុះ ហត្ថ លេខា ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ​នោះ ដោយ​លោក​មេភូមិ​ពូ​ទ្រូ លោក​ចៅសង្កាត់​សែន​មនោ​រម្យ ហើយ​ចុងក្រោយ​គឺ ដោយ​លោក នង ទ​ណ្ណា​រី ជា​អភិបាលស្រុក (​មាន​ឯកសារ លិខិត​ផ្ទេរសិទ្ធិ​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular