Home ព័ត៌មានជាតិ សេដ្ឋកិច្ច សភាពាណិជ្ជកម្...

សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ពង្រីក​ការិយាល័យ​តំណាង​នៅក្រៅ​ស្រុក​ក្រោយ​កូ​វីដ​១៩​ផុតរលត់

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្នុង​គោលបំណង​ជំរុញ​វិស័យ​ពាណិជ្ជកម្ម និង​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគ សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​នឹង​បើក​តំណាង​ការិយាល័យ​របស់ខ្លួន​នៅក្រៅ​ប្រទេស ដោយ​ជំហាន​ដំបូង​នឹងធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា ខណៈដែល​កម្ពុជា​នឹង​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា (CBC) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ឆាប់ៗ​ខាងមុខនេះ​។​

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ស្ថានទូត​កម្ពុជា​នៅ​ថៃ​បាន​បង្កើតជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ថៃ ជា​រឿង​ល្អ ហើយ​សភាពាណិជ្ជកម្ម​អនាគត​នឹង​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​នៅតាម​អឺរ៉ុប កាណាដា អាម៉េរិក ដែរ​។​

​លោក​បាន​ដោយ​ដឹងថា “ ដោយសា​រដែ​កូ​វីដ​យើង​បាន​អាក់ខាន កុំ​អី​យើង​បង្កើត​នៅ​កាណាដា​បាត់​ហើយ “ ។
​លោក​បាន​បន្តថា ការបង្កើត​ការិយាល័យ​បែបនេះ​គឺជា​រឿង​មួយ​ល្អ​សម្រាប់​ឱ្យ​ពាណិជ្ជករ​បរទេស ដូច​ថា​ចង់បាន​ព័ត៌មាន​វិនិយោគ​អាចទាក់ទង​បាន ជាពិសេស​ដោះស្រាយ​ការលំបាក​របស់​អ្នករកស៊ី​ដូចគ្នា ដូច​ថា​មាន​វិវាទ​អី​គាត់​អាចជួយ​សម្របសម្រួល ដែល​កន្លងមក​យើង​ឃើញ​ហើយ​ថា សភាពាណិជ្ជកម្ម​តែងតែ​ធ្វើការ​តវ៉ា​ជាមួយ​ភាគី​ថៃ​ដែរ​ពេលដែល​យើង​មាន​ផលិតផល​កសិកម្ម​ដល់​រដូវ​យើង​ចេញ តែ​គេ បិទ​ព្រំដែន​មិនឱ្យ​ចូល ទាំងអស់នេះ​ប្រសិនបើ​យើង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​នឹង​គឺ​គាត់​អាច​ដោះស្រាយ​ទាន់ពេលវេលា​ភ្លាមៗ ព្រោះ​អី​សភាពាណិជ្ជកម្ម​ទាល់តែ​មាន​រយះពេល​ប្រជុំ បាន​យើង​អាច​លើក​ជាមួយ​សភាពាណិជ្ជកម្ម​ថៃ ក៏ដូចជា​រដ្ឋាភិបាល​ថៃ ប៉ុន្តែ​បើ​យើង​មាន​មជ្ឈមណ្ឌល​នេះ​យើង​អាច​ដោះស្រាយបាន​ភ្លាមៗ ព្រោះ​គាត់​តំណាងឱ្យ​កុងស៊ុល​នៅ​ទីនោះ​ស្រាប់ នេះ​ជា​រឿង​ល្អ​”​។​

លោក​សង្ឃឹមថា ទាក់ទង​នឹង​ការបង្កើត​មជ្ឈមណ្ឌល ឬ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម នៅ​បណ្តា​ស្ថានទូត​ផ្សេងៗ​ទៀត នឹង​អាចបង្កើត​ឱ​មាន​ដូចគ្នានេះដែរ ដើម្បី​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អប្រសើ​ថែមទៀត​។
​សូមបញ្ជាក់ថា ដើម្បី​បម្រើ​ជា​សេវា​ច្រកចេញចូល​តែមួយ ព្រមទាំង​ជួយ​សម្រួល​សកម្មភាព​ទាក់ទង​ធុរកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ថៃ ជាពិសេស​ដើម្បី​សម្រេចបាន​តាម​ទិសដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ១៥​ពាន់​លាន​ដុល្លារ ដែល​កំណត់ដោយ​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំក្រោយ កម្ពុជា​នឹង​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា​ឆាប់ៗ​ខាងមុខ​៕​

សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ពង្រីក​ការិយាល័យ​តំណាង​នៅក្រៅ​ស្រុក​ក្រោយ​កូ​វីដ​១៩​ផុតរលត់

សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ពង្រីក​ការិយាល័យ​តំណាង​នៅក្រៅ​ស្រុក​ក្រោយ​កូ​វីដ​១៩​ផុតរលត់

សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ពង្រីក​ការិយាល័យ​តំណាង​នៅក្រៅ​ស្រុក​ក្រោយ​កូ​វីដ​១៩​ផុតរលត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular