ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក សួ ប៊ុណ្ណារិទ្ធ អគ្គនាយករង និងជាទីប្រឹក្សាក្រសួងរ៉ែនិងថាមពល តំណាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញនាំយកប្រាក់ឧបត្ថម្ភចំនួន ៦៧.៤០១.០០០ រៀល និងប្រាក់ដុល្លារចំនួន ៤.៧៧៦ ដុលា្លរ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ។
ថវិកាទាំងអស់នេះបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងមន្ទីររ៉ែនិងថាមពល ទូទាំងរាជធានី-ខេត្ត។ ការបរិច្ចាគថវិកាខាងលើនេះ ជាការចូលរួមចំណែកជួយគាំពារផ្នែកសុខភាពកុមារកម្ពុជាដោយមិនគិតថ្លៃ ព្រមទាំងប្រកបដោយគុណភាព និងបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕