Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្រ្តីកស...

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាផលិតបន្លែ ១៤០ ពាន់តោន ក្នុងមួយឆ្នាំ និងពង្រីកផ្ទៃដីដាំដុះ ជិត ៦០.០០០ ហិកតា

ដោយៈ គង់ហេង / កំពង់ចាមៈ ក្នុងរយ:ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សន្ទុះនៃការដាំដុះបន្លែ ទូទាំង​ប្រទេស​កម្ពុជា បានកើនឡើងខ្លាំង គឺក្នុងមួយឆ្នាំ អាចមានសមត្ថភាព ផលិតបាន ១៤០ ពាន់តោន និងពង្រីក​ផ្ទៃដីដាំដុះ បានជិត ៦០.០០០ ហិកតា។ ខណ:ដែលសេចក្តីត្រូវការកម្រិតបន្លែប្រមាណ ៨៥០ពាន់ តោនក្នុងមួយឆ្នាំនោះ។ នេះជាការលើកឡើង របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិវា​ជាតិ​អាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ « ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ដែលមាន​​ការចូលរួមពី លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានប្រព្រឹត្តទៅ នៅក្នុងសាលាខេត្តនេះ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថាៈ ដើម្បីឆ្លើយតបនឹងសំណួរថា មូលហេតុអ្វីបានជាយើង នៅតែបន្ត​នាំបន្លែ​ចូល ក្នុងប្រទេស? នោះ គឺយើងបានដាក់ចេញ នូវគោលនយោបាយថ្មីៗ ក្នុងរយ:ពេលប៉ុន្មាន ឆ្នាំចុង​ក្រោយ​នេះ។ បន្ទាប់មក សន្ទុះមានការកើនឡើងខ្លាំង គឺកសិករ បានពង្រីកផ្ទៃដីដុះបន្លែ ទូទាំងប្រទេស បានចំនួនជិត ៦០.០០០ ហិកតា។

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាផលិតបន្លែ ១៤០ ពាន់តោន ក្នុងមួយឆ្នាំ និងពង្រីកផ្ទៃដីដាំដុះ ជិត ៦០.០០០ ហិកតា

លោក វេង សាខុន បានមានប្រសាសន៍ទៀតថាៈ ក្នុងនោះ ការផលិតបន្លែ ក៏បានឈាន រហូតដល់ចំនួន ១៤០ ពាន់តោន ក្នុងមួយឆ្នាំ ខណៈដែលសេចក្តី ត្រូវការបន្លែ របស់យើង ក្នុងកម្រិតប្រមាណ ៨៥០ ពាន់តោន ក្នុង​មួយឆ្នាំនោះ។ ជាមួយនោះ ក៏បានដាក់ចេញផងដែរ នូវវិធានការផលិត បន្លែសុវត្ថិភាព ជូនប្រជាជនបរិភោគ គឺសំខាន់ យើងត្រូវយល់ដឹងទាំងអស់គ្នាថា «បន្លែសុវត្ថិភាព គឺជាការកាត់បន្ថយ នូវថ្នាំពុលកសិកម្ម ហើយ​ត្រូវការបន្ថយ នូវការប្រើប្រាស់ជីគីមី ផងដែរ។

លោកបានបន្ថែមថាៈ នៅក្នុងបរិបទថ្មីនេះ យើងត្រូវជំរុញការដាំដុះ ប្រកបដោយសុវត្ថិភាព គឺយើងបានផ្តល់ ជូនកសិករ ជាអ្នកផលិតបន្លែសុវត្ថិភាព ទូទាំងប្រទេស នូវផ្ទះសំណាញ់ ចំនួន ១០០ ផ្ទះសំណាញ់ និង​គ្រោងផ្តល់ជូន ផ្ទះសំណាញ់ ឱ្យបានកើនឡើងដល់ ៤០០ ផ្ទះសំណាញ់ បន្ថែមទៀត។ ដើម្បីចូលរួមដល់ ការផលិតបន្លែសុវត្ថិភាព ចាក់បញ្ចូលក្នុងទីផ្សារកម្ពុជា ឱ្យបានទំហំប្រមាណ ៥ ភាគរយ នៃការផលិតបន្លែ ក្នុងបរិមាណសរុប ៦៤០ ពាន់ តោន ក្នុងមួយឆ្នាំនោះ។

អ្នកស្រី ឃាង ស៊ីផូ អ្នកដាំបន្លែសុវត្ថិភាព ក្នុងសហគមន៍សំបួរមាស ក្រុងកំពង់ចាម ដែលទទួល​បានផ្ទះ​សំណាញ់ ពីក្រសួងកសិកម្ម បានពោលប្រាប់ រស្មីកម្ពុជាថាៈ ​ពិតមែនហើយ ការដាំបន្លែសុវត្ថិភាព នៅ​ក្នុងផ្ទះសំណាញ់ នារយៈពេលប៉ុន្មានខែ កន្លងទៅនេះ គឺបានទទួលទិន្នផលខ្ពស់ ជាងដាំខាងក្រៅ ផ្ទះសំណាញ់ ជាង ៥០ ភាគរយ និងតម្លៃទីផ្សារខ្ពស់ជាងបន្លែដាំ នៅទីវាលប្រហែល ២០ ភាគរយ។

អ្នកស្រី ដែលជាប់ជាកសិករគំរូ បានបន្តថាៈ អត្ថប្រយោជន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ គឺបញ្ចៀសបាន ការបំផ្លាញរបស់សត្វល្អិត គ្រប់ប្រភេទ និងគេចផុតពី បញ្ហាអាកាសធាតុ ទឹកភ្លៀង កម្តៅថ្ងៃក្តៅខ្លាំង និងការផ្តល់ទិន្នផល បានទៀតទាត់៕/V

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាផលិតបន្លែ ១៤០ ពាន់តោន ក្នុងមួយឆ្នាំ និងពង្រីកផ្ទៃដីដាំដុះ ជិត ៦០.០០០ ហិកតា

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាផលិតបន្លែ ១៤០ ពាន់តោន ក្នុងមួយឆ្នាំ និងពង្រីកផ្ទៃដីដាំដុះ ជិត ៦០.០០០ ហិកតា

រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាផលិតបន្លែ ១៤០ ពាន់តោន ក្នុងមួយឆ្នាំ និងពង្រីកផ្ទៃដីដាំដុះ ជិត ៦០.០០០ ហិកតា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular