Home ព័ត៌មានជាតិ សន្តិសុខ ទើប​ចេញពី​គុក...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​ជាថ្មី​

​ដោយ​:​គ្រញូង​/​បាត់ដំបង​:​កម្លាំង​ការិយាល័យ​ព្រហ្ម​​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ដែល​ទើប​ចេញពី​គុក​ទៅ​តុលាការ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​​ទោស​(​ប្លន់​)​ក្រោយពេល​កម្លាំង​ជំនាញ សហការ​ជា​មូ​យ​កម្លាំង​មូលដ្ឋាន​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេងៗ​គ្នា​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​២​ផ្សេងគ្នា ក្នុងនោះ​ម្នាក់​ឈ្មោះ ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ​ហ្សិត អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ តាម​ចាប់ខ្លួនបាន​នៅ​ភូមិ​តា​សី ឃុំ តា​ម៉ឺន ស្រុក​ថ្មគោល និង ឈ្មោះ​ទោម សម្បត្តិ ហៅ ឆាយ អាយុ ៣០​ឆ្នាំ​នៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​ចាប់ខ្លួន​នៅផ្ទះ​)​។

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ (​ប្លន់​)​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្លិប​ខារ៉ាអូខេ​​យីហោ​ត្រចៀកកាំ ស្ថិតនៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​​ដោយ​ក្រុម​ជនដៃដល់​ល្បូ​ង​ឲ្យ​ចូល​ច្រៀង​ខារ៉ាអូខេ រួច​ព្រូត​គ្នា​វាយ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​។ ក្រោយ ប្លន់​បានសម្រេច​ក្រុម​ជនដៃដល់​បាន​ជិះ​គេចខ្លួនបាត់​។ រហូតដល់​ពេលនេះ​ទើប​កម្លាំង​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់ខ្លួនបាន​តាម​ដីកា​តុលាការ ។​

​លោក​គឹ ម សុង​បាន បញ្ជាក់ ថា​ឈ្មោះ ​ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ​ហ្សិត​ធ្លាប់​ជាប់គុក​ចំនួន​២​លើក​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​។ ចំណែក​ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ធ្លាប់​ជាប់គុក​មួយ​លើក​ពីបទ​ចែកចាយ​គ្រឿងញៀន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​មន្ត្រី​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់់​៕​

ទើប​ចេញពី​គុក ចេញ​ប្លន់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​ជាថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular