Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​បាននិ...

កម្ពុជា​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន​

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ​: កម្ពុជា​បាន និង​កំពុង​សាងសង់ ពង្រីក និង​ធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ទៅកាន់​ច្រកទ្វារព្រំដែន តួយ៉ាង​ដូចជា​៖ ផ្លូវជាតិ​លេខ​១ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវជាតិ​លេខ​៣៣ ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ និង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ជាដើម ដើម្បី​ធានា​ខ្សែសង្វាក់​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្នុង ពេល​ដឹកនាំ​កិច្ចប្រជុំ​ទ្វេភាគី​ស្ដីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាម​ជា​សហប្រធាន​ជាមួយ​ភាគី​វៀតណាម​ក្នុង​កិច្ចប្រជុំ​អន​ឡាញ​ដែល​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​នៅ ច្រកទ្វារព្រំដែន​សំដៅ​ឱ្យធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង និង​ទំហំ​ពាណិជ្ជកម្ម​កាន់តែ​កើនឡើង​នេះ បាន​គូសបញ្ជាក់ថា​៖ តាម​ការស្នើសុំ​បញ្ជាក់​ពី​ភាគី​កម្ពុជា​ទាក់ទង​នឹង​គម្រោង​ត​ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជីមិញ ភាគី​វៀតណាម​បាន​ឆ្លើយតប​ថា ខ្លួន​បាននិងកំពុង​សិក្សា​គម្រោង នេះ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត និង​ខិតខំ​ប្រឹងប្រែង​ព​ន្លឿ​ន​គម្រោង​នេះ​ឱ្យបាន​ឆាប់​ចេញ​ជា​រូបរាង​ឡើង​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

កម្ពុជា​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន​

កម្ពុជា​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច និង​អនុ​ក្រុមការងារ​ចំពោះ​កិច្ច​ទៅតាម​វិស័យ ទាំង​ការដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បី​សហការ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដោយ​ក្រុមការងារ​ចំពោះ​កិច្ច​របស់​ប្រទេស​ទាំងពីរ​ត្រូវ​ជួបប្រជុំ​ពិភាក្សា​ជា​ទៀងទាត់ និង​ធ្វើ​របាយការណ៍​ប្រចាំខែ​ជូន​នាយករដ្ឋមន្ត្រី​របស់ខ្លួន​រៀងៗ​ខ្លួន​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ដឹកជញ្ជូន និង​ច្រកទ្វារព្រំដែន មិន​ត្រឹមតែ​បម្រើឱ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បម្រើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ដល់​កម្ពុជា វៀតណាម និង​ថៃ ក៏ដូចជា​អាស៊ាន​ទាំងមូល​ផងដែរ​៕​

កម្ពុជា​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន​

កម្ពុជា​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ជា​ប្រព័ន្ធ ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ ដើម្បី​ត​ភ្ជាប់​ប៉ូល​ពាណិជ្ជកម្ម​សំខាន់ៗ​ទៅកាន់​ច្រកទ្វារព្រំដែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular