ដោយៈសុផល/ភ្នំពេញ៖ អតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើការស្កែនទូទាត់តាមឃ្យូអរកូដ(QR) ពេលទិញទំនិញ ពិនិត្យមើលសមតុល្យគណនីនិងរបាយការណ៍ គណនីសង្ខេប ផ្ទេរប្រាក់ ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្ររួម ទូទាត់វិក្កយបត្រអគ្គីសនី រដ្ខាករទឹក បញ្ចូលទឹកប្រាក់ទូរស័ព្ទ សំណើសុំឥណទាន បើកគណនីមានកាលកំណត់ នោះទេ តែថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតក្នុងទិញទំនិញផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ។
ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា៖ រាល់ការទិញទំនិញនៅផ្សារអ៊ីអនមានបញ្ជុះតម្លៃដល់ទៅ៣០% តាមរយៈការស្កេន QR កូដរបស់អេស៊ីលីដាទាន់ចិត្តចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនេះជាការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល កាន់តែពេញនិយមជាជាងការទូទាត់សាច់ប្រាក់។
វាមិនត្រឹមតែជាការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថលប៉ុណ្ណោះទេតែមធ្យោបាយនេះមានគោលបំណងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដ១៩បានធូរស្បើយបន្តិចក្តី។
សូមជម្រាបថា App ទាន់ចិត្តមានអតិថិជនជិត ២លាននាក់ហើយដែលកំពុងប្រើប្រាស់។ បច្ចុប្បន្នធនាគារអេស៊ីលីដា កំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើន ។
យោងតាមរបាយការណ៍របស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ សម្រាប់ការប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្ត មានសរុបទាំងអស់ជាង១លាន៦សែននាក់ ហើយមានហាងជាដៃគូទាន់ចិត្តចំនួនជិត៥ម៉ឺនហាង។នៅក្នុងនោះដែរ ម៉ាស៊ីន ATMs របស់ធនាគារ អេស៊ីលីដា សរុបទាំងអស់ 711 ATMs ខណៈដែលម៉ាស៊ីនឆូតកាត POS របស់ធនាគារ អេស៊ីលីដា សរុបទាំងអស់ ៤២៧៥ ទូទាំងប្រទេស៕Ph