Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ​ឆេះ​...

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​លក់​និង​ជួសជុល​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​: អគ្គិភ័យ បាន​ឆាបឆេះ​អតីត​ឃ្លាំង​លក់ និង​ជួសជុល​រថយន្ត​នៅជាប់​ផ្លូវ​លេខ​១០៥ ក្នុងភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​គឺជា ឃ្លាំង​លក់ និង​ជួសជុល​រថយន្ត ត្រូវបាន​គេ​ទុកចោល​ជា​យូរ​មកហើយ ដោយ​នៅមាន​សម្ភារៈ​សេសសល់​ចាស់ៗ ពុំ​សូវ​មានតម្លៃ​តែប៉ុណ្ណោះ​។ ចំណែក​ប្រព័ន្ធ​ភ្លើ​ក៏​នៅមាន​ប្រើ​ធម្មតា​ផងដែរ ។
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​យប់កើតហេតុ​គេ​សង្កេតឃើញ​មាន ផ្សែងហុយ​តិចតួច​ចេញពី​ក្នុង​ឃ្លាំង ដោយ​នឹកស្មានថា​គេ​ដុត​សំរាម​។ ក្រោយមក​ក៏មាន​ផ្សែងហុយ​កាន់តែខ្លាំង ប្រជាពលរដ្ឋ​ចូលទៅ​មើល​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ខ្លាំង រួច​ក៏​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ភ្នាក់ងារ​បង្ការ​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​តែម្ដង ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម មន្ត្រី​សាលាខណ្ឌ​៧​មករា បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង និង​កម្លាំង​ជំនាញ​បង្ការ ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ដោយមាន​កម្លាំងចម្រុះ​ជាច្រើន​នាក់​បាន​សហការគ្នា​យ៉ាង​យកចិត្តទុកដាក់​ជួយ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ខាងលើនេះ​ឲ្យ​រលត់ទៅវិញ​ជា​ស្ថាពរ ត្រឹមតែ​រយៈពេល​កន្លះ​ម៉ោង និង​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​៣​គ្រឿង​។

​ចំពោះ​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​គឺ សមត្ថកិច្ច​សន្និដ្ឋានថា អាចមកពី​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​ប្រព័ន្ធ​ភ្លើង​មាន​ភាពច្របូកច្របល់​ជាមួយនិង​សម្ភារ​ចាស់ៗ​ដែល​ងាយ​ឆេះ ។ នៅក្នុង​ករណីនេះ​មិនបាន​ឆ្លង​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​នោះទេ និង​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះដែរ ៕​

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​លក់​និង​ជួសជុល​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​លក់​និង​ជួសជុល​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​លក់​និង​ជួសជុល​រថយន្ត​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular