Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់ ឈ...

នារី​ម្នាក់ ឈប់​ម៉ូតូ​នៅ​ភ្លើងស្តុប ត្រូវ​រថយន្ត បុក​ពីក្រោយ ឱ្យ​រងរបួស​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នារី​ម្នាក់ បាន​កំពុង​ឈប់​ម៉ូតូ នៅ​ចំណុច​ភ្លើងស្តុប ស្រាប់តែ​រថយន្ត មួយគ្រឿង មក​បុក​ពីក្រោយ ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស កាលពី​វេលា​ម៉ោង ៩ និង​៤០​នាទី យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​អូរឫស្សី តាម​បណ្ដោយ​ផ្លូវ​លេខ​១៦១ កែង​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ ដំបូង​ឡើយ មាន​រថយន្ត ម៉ាក Toyota Prius ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-9158 និង​មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-5706 បានធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​លេខ​១៦១ ទន្ទឹមគ្នា មក​ឈប់​ភ្លើងស្តុប ត្រង់ចំណុច​កើតហេតុ​ខាងលើ​។ ខណៈពេល​នោះ ក៏មាន​រថយន្ត​បង្ក ម៉ាក Fortuner ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-8535 បានធ្វើ​ដំណើរ​មកពី​ក្រោយ ដោយ​មិន​ប្រយ័ត្ន ក៏​បុក​ម៉ូតូ​ស្កូ​ប​ពី និង​រថយន្ត Toyota Prius ដែល​នៅ​ទន្ទឹមគ្នា ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​នារី​ម្នាក់ ជា​ម្ចាស់​ម៉ូតូ ដួល​រងរបួស​ធ្ងន់ ដើរ​មិន​រួច ហើយ​បាន​ត្រូវគេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​រថយន្ត Toyota Prius និង​រថយន្ត​បង្ក រង​ការខូចខាត​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ខណ្ឌ​៧​មករា បាន​ចុះមក​វាស់វែង និង​បាន​យក​ម៉ូតូ និង​រថយន្ត​ទាំង ២ គ្រឿង ដែល​រង​ការខូចខាត​នោះ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាម​ក្រោយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular