Home ព័ត៌មានជាតិ នយោបាយ ព្រឹក​ថ្ងៃទី​...

ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា​តុលាការ​លើកយក​សំណុំរឿង​ផែនការ «៩ វិច្ឆិកា​»​មក​បើកសវនាការ​

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ក្រុមប្រឆាំង​ចំនួន​១២៩​នាក់​ពាក់ព័ន្ធ​ករណី​ការចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ (​ព្រឹត្តិការណ៍ ៩ វិច្ឆិកា​) របស់​ទណ្ឌិត សម រ​ង្ស៉ី​។​

​សវនាការ​នេះ​មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ។​ចំណែក​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ​លោក កើត សាំង និង​លោក អ៉ឹ​ម វណ្ណ​: ជា​ចៅក្រម​ប្រឹក្សា​។​

​ក្រុម​អតីត​សមាជិក​បក្សប្រឆាំង​ចំនួន​១២៩​នាក់​ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​ជំនុំជម្រះ​ទោស​លើ​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ដីកា​កោះហៅ​នេះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ នៅ​អតីត​ស្នាក់ការ​អតីត​គណបក្ស​ស​ង្គោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​។​

​លោក សម រ​ង្ស៉ី និង​បក្ខពួក​៨​នាក់​ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពីបទ «​ឧបឃាត​» តាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩​។​

​ផែនការ នៃ​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម ដែល​អំពាវ​ឱ្យ​កងទ័ព​បំបែក​ខ្លួន​កាលពី​ឆ្នាំមុន​នោះ គឺជា «​រដ្ឋប្រហារ​» ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular