ដោយៈ សរិទ្ធ / ត្បូងឃ្មុំៈ នគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៥និង៣០នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនស្ត្រីម្នាក់ ករណីបើកកន្លែង លេងល្បែងស៊ីសង ដោយខុសច្បាប់ គឺល្បែងកូនសត្វ ឆ្នាំទាំង១២ ។ ទីតាំងល្បែងស៊ីសងនេះ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ស្ត្រីរូបនេះ ឈ្មោះ យ៉ុយ សុខលាន ហៅ ឡែន អាយុ៣៦ឆ្នាំ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅពេលឃាត់ខ្លួនស្ត្រីរូបនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង បានមួយចំនួន ហើយនៅពេលនេះ សមត្ថកិច្ច កំពុងបន្តនីតិវិធី លើជនសង្ស័យ មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមច្បាប់ ៕/V