Home ព័ត៌មានអន្តរជាតិ ស្តេច​ថៃ​ស្វា...

ស្តេច​ថៃ​ស្វាគមន៍​អ្នកគាំទ្រ នៅពេល​បាតុករ​ប្រឆាំង​ជួបជុំ​នៅ​ធនាគារ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​របស់​ទ្រង់​ ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ព្រះមហាក្សត្រ​ថៃ​ដែល​កំពុង​មាន​បញ្ហា​បាន​ស្វាគមន៍​ហ្វូង​អ្នកគាំទ្រ​នៅ​កណ្តាល​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​ទី​២៥​វិច្ឆិកា នៅ​ពេល​ពួក​អ្នក​ប្រឆាំង​តវ៉ា​ជួបជុំគ្នា​នៅ​ក្រៅ​ធនាគារ​​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រាជ​វាំង ដោយ​ពួកគេ​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម​សព្វថ្ងៃ​។​

​ស្តេច​ថៃ ស្វាគមន៍​អ្នកគាំទ្រ​នៅ​សួន លុម​ភី​នី ក្នុង​ក្រុង​បាងកក ខណៈ​មាន​បាតុកម្ម​ប្រឆាំង​អំណាច​របស់​ទ្រង់​នៅក្បែរ​នោះ​ដែរ​

​យាង​អមដំណើរ​ដោយ​មហាក្សត្រិយានី ស៊ូ​ធិតា ស្តេច​ថៃ មហា វិជ្ជ​រ៉ា​ឡុងកន បាន​យាង​ចូលក្នុង​ហ្វូង​អ្នករាជានិយម​ដែល​ពាក់​អាវ​លឿង​នៅ​ឧទ្យាន លុម​ភី​នី ក្រោយ​ធ្វើការ​បន់ស្រន់​គោរព​នៅ​វិមាន​មួយ​ដែល​​សង់​ឡើង​ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​សព​ឪពុកមា​របស់​បិតា​ព្រះអង្គ​។​

​មេដឹកនាំ​រាជានិយម​លោក វ៉ា​រ៉ុង ដេ​ជីតវី​ហ្គ្រោ​ម បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា «​បញ្ហា​របប​រាជានិយម​អាច​ពិភាក្សា​គ្នា​បាន បើ​អ្នកខកចិត្ត​នឹង​រដ្ឋាភិបាល បន្ទោស​រដ្ឋាភិបាល មិនមែន​មក​រករឿង​ព្រះមហា​​ក្សត្រ​ទេ​»​។​

​នៅ​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​កន្លែង​ជួបជុំ​របស់​ពួក​រាជានិយម អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ជួបជុំ​នៅក្រៅ​ធនាគារ​Siam Commercial Bank​ដែល​មាន​ទ្រព្យសម្បត្តិរ​បស់​ស្តេច​​វិជ្ជ​រ៉ា​ឡុងកន​ដល់ទៅ​២៣​ភាគរយ​។​

​ទោះ​ជា​ការប្រឆាំង​តវ៉ា​បាន​បញ្ចប់​ទៅ​ដោយ​សន្តិវិធី ក៏​របាយការណ៍​សារព័ត៌មាន​ក្នុងស្រុក​និយាយថា អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​ត្រូវ​បាញ់​ចំពោះ​នៅពេល​ក្រោយមក រីឯ​ជនសង្ស័យ​ម្នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​។​

​សូមបញ្ជាក់​ថា ស្តេច​ថៃ​បាន​ក្លាយ​ជា​ម្ចាស់​ដី​ដ៏​ធំ​មួ​យ​និង​ជា​ម្ចាស់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​ជាច្រើន នៅ​ឆ្នាំ​២០១៨ ក្រោយ​ព្រះអង្គ​ឡើង​គ្រងរាជ្យ​ហើយ​យក​រាជទ្រព្យ​ទាំង​អស់​ប្រមាណ​៤០​ពាន់​លាន​​ដុល្លារ​មក​គ្រប់គ្រង​ផ្ទាល់​។​

​ក្នុង​មួយឆ្នាំៗ រដ្ឋ​ក៏​លៃ​ទុក​ថវិកា​ជាតិ​៩​ពាន់​លាន​បាត​(៣៩៨​លាន​ដុល្លារ​)​សំរាប់​ការចំណាយ​ផ្ទាល់​របស់​រាជវាំង​ផងដែរ​។​

​ថៃ​ជា​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ចោទប្រកាន់ថា ស្តេច​បច្ចុប្បន្ន ដែល​ត្រួតត្រា​ទាហាន​២​កង​នៅ​បាងកក អនុវត្ត​អំណាច​ហួស​ច្បាប់​កំណត់​និង​ចង់​អោយ​បំបែក​ទ្រព្យសម្បត្តិ​​របស់​ទ្រង់​ផ្ទាល់​ដាច់ចេញពី​ព្រះ​រាជទ្រព្យ​។​

​ការជួបជុំ​របស់​អ្នក​ប្រឆាំង​តវ៉ា បាន​រើ​ទៅកាន់​ធនាគារ​Siam Commercial Bank​ក្រោយ​ពី​ប៉ូលិស​ដាក់​កម្លាំង​ក្រាស់ក្រែល​ការពារ​ការិយាល័យ​ព្រះ​រាជទ្រព្យ មិន​អោយ​ពួកគេ​ចូល​ជិត​៕

​បន្ទាប់ពីរ​ករឿង​រដ្ឋាភិបាល ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ​ឥឡូវ​ផ្តោតលើ​ស្តេច​វិញ​ម្តង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular