ដោយៈ សរិទ្ធ / ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ក្នុងករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីម៉ោង ១០ យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាៈ ជនសង្ស័យម្នាក់នោះ ឈ្មោះ ខុត ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងឈ្មោះ ភា ស៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ដេគ័ររោងការ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយនៅពេលឃាត់ខ្លួនពួកគេ សមត្ថកិច្ច បានដកហូតម្សៅក្រាម ពណ៌សថ្លា ១កូនថង់តូច , ម៉ូតូ១គ្រឿង ម៉ាកហុងដាធូដេ និងទូរស័ព្ទដៃ ២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ពីរនាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕/V