Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ពាក់ព័ន្ធ​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កងកម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​នគរបាល​ស្រុក​បរិបូណ៌ បាន​សហការគ្នា ចុះបង្ក្រាប​ទីតាំង ពីរ​កន្លែង​ផ្សេងគ្នា ពាក់ព័ន្ធ​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ និង​រឹបអូស​បាន​ថ្នាំញៀន ចំនួន ១៦ កញ្ចប់ ។​

​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បា​ន្យ​ដឹងថាៈ ជនសង្ស័យ ពីរ​នាក់​នោះ ឈ្មោះ គឹម ស៊ុន អាយុ ៣៩ ឆ្នាំ និង​ឈ្មោះ ថាច់ សូលី​ដា អាយុ​៣៧​ឆ្នាំ បុរស​ជា​ជនសង្ស័យ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់ ខាងលើ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ចំនួន ១៦ កញ្ចប់ រួម​នឹង​ឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត​។ ជាមួយគ្នានេះ សមត្ថកិច្ច បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង និង​សុំ​ការអនុញ្ញាត​ពី​លោក អ៊ិត​សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត នាំយកមក​ការ​រិ​យា​ល័យ​ប្រ​ឆាំ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង បញ្ជូនបន្ត ទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular