Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​តំរូ...

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​នាំ​កម្មករ​បរទេស​១,៧​លាន​នាក់​ទៅពិនិត្យរ​កកូ​វីដ​១៩ បើ​មិន​អនុវត្ត​នឹងរង​ការពិន័យ​

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា ឡាំ​ពួរ​៖​ម៉ាឡេស៊ី​បាន​បញ្ជា​អោយ​កម្មករ​បរទេស​ចំនួន​១,៧​លាន​នាក់​នៅក្នុង​ប្រទេស​របស់​ខ្លួន​ទៅពិនិត្យ​រក​វីរុស​កូរ៉ូណា​ជា​ចាំបាច់​នៅ​ពេល​ប្រទេស​នេះ​ជួប​កំណើន​នៃ​ការឆ្លង​​វីរុស​នេះ​ជា​ក្រុម​។​

​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​វិច្ឆិកា​នេះ អាជ្ញាធរ​នឹង​ចាប់ផ្តើម​ពិន័យ​ប្រាក់​៥០.០០០​រីង​ហ្គី​ត​(១២.២៤៥​ដុល្លារ​) ក្នុង​កម្មករ​ម្នាក់ បើ​និយោជក​ដាក់​កម្មករ​របស់​ខ្លួន​នៅក្នុង​កន្លែង​ចង្អៀត​ណែន​​ឬ​មិន​បាន​នាំ​ពួកគេ​ទៅពិនិត្យ​សុខភាព​រក​វីរុស​។​

​ទេស​រដ្ឋមន្ត្រី​អ៊ី​ស្មេ​ល សា​ប្រ៊ី យ៉ា​អាកុ​ប បាន​និយាយថា ដំណាក់កាល​ពិនិត្យរ​កកូ​វីដ​១៩​ដំបូង ពាក់ព័ន្ធ​នឹង​កម្មករ​បរទេស​ជាង​៨​សែន​នាក់​នៅ រដ្ឋ​សេ​ឡាន់​ហ្គ័​រ ឡា​បួន ក្រុង​គូ​ឡា​ឡាំ​ពួរ រដ្ឋ​ប៉េណាំង​និង​ណេ​ហ្គេរី សេម​ប៊ី​ឡាន​។​និយោជក​ណា​ដែល​រំលោភ​បទបញ្ជា​នេះ​នឹង​ត្រូវ​ពិន័យ​ប្រាក់​៥០.០០០​រីង​ហ្គី​ត​ក្នុង​កម្មករ​ម្នាក់​។​

​លោក​បាន​អំពាវនាវ​អោយ​ពួក​និយោជក​នាំ​កម្មករ​ទៅ​ធ្វើ​តេ​ស្តិ៍​រក​វីរុស​កូរ៉ូណា ភ្លាម​ដោយ​មិន​ចាំបាច់​រង់ចាំ​បទបញ្ជា​ណាមួយ​ពី​អាជ្ញាធរ​ដើម្បី​កុំអោយ​ជំងឺ​កូវី​ដ​១៩​រីក​រាលដាល ហើយ​បណ្តា​ការី​រោងចក្រ​នឹង​​រង​ការខាតបង់​ធំ​បើសិន​ទីតាំង​របស់​គេ​ត្រូវ​បង្ខំ​អោយ​បិទទ្វារ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​នោះ​។​

​លោក​អ៊ី​ស្មេ​ល​បានបញ្ជាក់​ថា ក្រុមហ៊ុន​Top Glove ដែលជា​អ្នក​ផលិត​ចែកចាយ​ស្រោមដៃ​ធំ​បំផុត​ទៅ​កាន់​ពិភពលោក ក៏​ជា​អ្នក​ចែកចាយ​វីរុស​កូរ៉ូណា​ធំ​បំផុត​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឬ​ស្មើនឹង​១.៥១១​ករណី ក្នុងចំណោម​ការ​ឆ្លងកូវី​ដ​១៩​ចំនួន ២.១៨៨​នៅ​ទូទាំង​ម៉ាឡេស៊ី​ក្នុង​មួយថ្ងៃ​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ក្នុងចំណោម​ការឆ្លង​១.៦២៣​ករណី​នៅ​សេ​ឡាន់​ហ្គ័​រ មាន​១.៥១១​ករណី​ជា​កម្មករ​បរទេស​នៅ​តាម​រោងចក្រ​ជាង​ម្ភៃ​នៃ​ក្រុមហ៊ុន​Top Glove​។​ជា​លទ្ធផល ក្នុងចំណោម​រោងចក្រ​២៨​របស់​ក្រុមហ៊ុន មាន​រោងចក្រ​២៧​ត្រូវ​បាន​បិទទ្វារ ហើយ​មួយទៀត​ក៏​នឹង​បញ្ជា​អោយ​បិទ​ផងដែរ​។​

​សូមបញ្ជាក់​ថា​ក្នុងចំណោម​កម្មករ​១១.២១៥​នាក់​របស់​Top Glove ប្រមាណ​ពាក់កណ្តាល​ត្រូវបាន​ធ្វើតេស្តិ៍​រួចហើយ និង​បាន​រកឃើញ​អ្នក​ផ្ទុ​កកូ​វីដ​១៩​ចំនួន ២.៦៨៤​នាក់​៕

​ម៉ាឡេស៊ី​តំរូវអោយ​កម្មក​របរ​ទេស​ជាង​១​លាន​នាក់​ធ្វើការ​ពិនិត្យ​រក​វីរុស​កូរ៉ូណា បើ​មិន​ដូច្នេះ​ទេ និយោជក​នឹង​រក​ការពិន័យ​ធ្ងន់ធ្ងរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular