Home កីឡា EL : Arsenal,...

EL : Arsenal, Leicester, Villarreal, Hoffenheim ត្រូវការ​តែ ៣ ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​


​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Eufa Europa League រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ឈានចូល​ជុំ​ទី​៤​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ថ្ងៃនេះ​ប្រសិនបើ​ក្រុម​ទាំង​បួន គឺ Arsenal, Leicester, Villarreal និង Hoffenheim ឈ្នះ ពួកគេ​នឹង​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​។​

​ការប្រកួត​ថ្ងៃនេះ​មាន ២៤ គូ​នៅក្នុង​ពូ​ល A រហូត​ដល់​ពូ​ល L​។ ប៉ុន្តែ​យើង​លើកយក​តែ ៣ គូ​វិភាគ​ត្រួសៗ​ដូចខាងក្រោម ៖

* Molde vs Arsenal
​កាំភ្លើង​ធំ Arsenal (៩​ពិន្ទុ​) ត្រូវការ​ឈ្នះ​ដាច់ខាត​នៅ​ទឹកដី Aker Stadion របស់​ក្រុម​មក​ពីន័រ​វែ​ស Molde (៦​ពិន្ទុ​) ដើម្បី​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ​។

​កូនក្រុម​របស់លោក មី​គែល អាតិតា ត្បិត​លេង​មិន​សូវ​ល្អ​នៅ​លី​ក​កំពូល​អង់គ្លេស ក៏​ប៉ុន្តែ​ពួកគេ​លេង​បាន​ល្អ​ណាស់​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​លំដាប់​ទី​ពីរ (EL) ។ ដោយហេតុ​ថា កាំភ្លើង​ធំរក្សា​កំណត់ត្រា​ឈ្នះ ១០០ ភាគរយ​ក្នុង​ពូ​ល B និង​ទើប​ឈ្នះ Molde ក្នុង​ទឹកដី ៤-១ ស្រួលៗ ពួក​គេ​រំពឹង​ឈ្នះ​ទៀត​នៅ​យប់​នេះ​ដើម្បី​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។

* Braga vs Leicester City
​កញ្ជ្រោង​ខៀវ Leicester រក្សា​កំណត់ត្រា​ឈ្នះ ១០០ ភាគរយ​នៅក្នុង​ពូ​ល G ហើយ​ឈ្នះ​មួយ​ប្រកួត​យប់​នេះ​ទៀត ពួកគេ​នឹង​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ Leicester ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង​ពូ​ល គឺ ៩ គ្រាប់ និង​របូត​តែ​១​គ្រាប់​គត់​។

​កាល​ជើង​ទីមួយ​នៅ​ទឹកដី​របស់ Leicester ពួកគេ​បំបាក់ Braga ៤-០ ហើយ​។ ដោយ​យោង​លើ​ប្រវត្តិ​របស់ Braga មិន​ដែល​ឈ្នះ​ក្រុម​មក​ពី​អង់គ្លេស​សូម្បី​មួយ​ប្រកួត​សោះ​នោះ យើង​រំពឹងថា Leicester អាច​នឹង​ឈ្នះ​ឬ​យ៉ាងហោចណាស់​ក៏​ស្មើ​ដែរ​។​

* Tottenham vs Ludogorets
​ក្នុង​ពូ​ល J នេះ Tottenham ហាក់ដូចជា​តឹង​បន្តិច​ជាមួយ​គីឡូ​មធ្យមៗ​ដូចជា Ludogorets, Antwerp និង LASK​។ គិត​មក​ទល់​ពេល​នេះ Spurs ទើប​មាន ៦ ពិន្ទុ​ស្មើនឹង Antwerp និង LASK​។ ក្រុម​មាន់​ខ្នាយ​មាស​កាល​ជំនួប​ជើង​ទី​១​បាន​យក​ឈ្នះ Ludogorets ៣-១ នៅ​ក្រៅ​ទឹកដី ហើយ​វិល​មក​ទឹកដី​ខ្លួន​ឯង​ថ្ងៃនេះ ពួកគេ​នឹង​មិន​បណ្តោយ​ឱ្យ​របូត ៣ ពិន្ទុ​នោះឡើយ​។

Tottenham កំពុង​ឡើង​ជើង​ខ្លាំងណាស់​នៅ EPL ហើយ​យប់​នេះ​ពួកគេ​រំពឹង​ឈ្នះ​ក្រុម​មក​ពី​ប៊ុលហ្គារី Ludogorets យ៉ាង​ងាយ​បំផុត​។

​ការព្យាករណ៍ EL យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ៖

00:55 AEK Athens 3-0 Zorya
00:55 Braga 1-2 Leicester
00:55 CSKA Moscow 2-0 Feyenoord
00:55 CSKA Sofia 2-2 Young Boys
00:55 FK Qarabag 0-3 Sivasspor
00:55 KAA Gent 0-0 Crvena Zvezda
00:55 LASK Linz 2-0 Royal Antwerp
00:55 Lille 1-2 AC Milan
00:55 Maccabi Tel Aviv 1-2 Villarreal
00:55 Molde 0-4 Arsenal
00:55 Slovan Liberec 1-2 Hoffenheim
00:55 Sparta Praha 0-0 Celtic
00:55 Wolfsberger AC 2-0 Dinamo Zagreb
03:00 AZ Alkmaar 1-1 Real Sociedad
03:00 CFR Cluj 2-2 Roma
03:00 Dundalk 0-1 Rapid Wien
03:00 G.Rangers 1-0 Benfica
03:00 Granada 1-0 Omonia Nicosia
03:00 Leverkusen 4-0 Hapoel Beer Sheva
03:00 Napoli 4-0 Rijeka
03:00 Nice 0-1 Slavia Prague
03:00 PSV 0-1 PAOK Saloniki
03:00 Standard Liege 1-2 Lech Poznan
03:00 Tottenham 4-0 Ludogorets Razgrad

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular