ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះប្រគល់សៀវភៅស្នាក់នៅ (ក២) ជូនដល់គ្រួសារប្រជាពលរដ្ឋ សរុបចំនួន ៣៣៩ គ្រួសារ ដល់លំនៅដ្ឋាន នៅភូមិកំរៀង និងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ដើម្បីយកទៅប្រើប្រាស់ បំរើជីវភាពរស់នៅ ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ប្រជាពល់រដ្ឋ ដែលទទួលបានសៀវភៅស្នាក់នៅ មានដូចជា ភូមិកំរៀង ១៧១ គ្រួសារ ភូមិស្រែក្នុង ១៦៨ គ្រួសារ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌកំបូល បានជម្រាបជូនប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តន៍ តាមវិធានការណែនាំនានា របស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ ១៩ ដោយត្រូវពាក់ម៉ាស ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ជាដើម ។ ល។ និងបានបន្ត ជម្រាបជូននូវ លេខទូរស័ព្ទថ្នាក់ដឹកនាំ គណៈបញ្ជាជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ដើម្បីទទួលព័ត៌មានផ្សេងៗ ក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការអនុវត្តន៍ គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន រស់នៅរបស់ប្រជាជន៕/V