ដោយៈ សរិទ្ធ / ភ្នំពេញៈ រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង ៩ និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយរហួតមកដល់ពេលនេះ ( ម៉ោង ១១ ) មិនទាន់រលត់នៅឡើយទេ។
ចំពោះហេតុការណ៍ គ្រោះអគ្គិភ័យនេះ សមត្ថកិច្ច មិនទាន់ដឹង អំពីមូលហេតុនោះទេ តែពេលនេះ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានខណ្ឌដង្កោ បានបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យ ក្នុងការអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យនេះ ដើម្បីទប់ស្កាត់ការឆេះរាលដាល បន្ថែមទៀត៕/V