Home ព័ត៌មានអន្តរជាតិ ជាង​៦០​លាន​នា...

ជាង​៦០​លាន​នាក់​ហើយ​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ការឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ទូទាំង​ពិភពលោក​បានឡើង​ហួស​៦០​លាន​នាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៥​វិច្ឆិកា ដោយ​ការឆ្លង​កាន់តែ​បង្កើនល្បឿន​ហើយ​សហរដ្ឋ​អាម៉េរិក​បាន​រាយការណ៍​​អំពី​អ្នកជំងឺ​កូវី​ដ​១៩​ចូល​ដេកពេទ្យ​ខ្ពស់បំផុត​មិន​ដែល​ធ្លាប់​មាន​។​

​ពួក​មន្ត្រី​នៅ​អាម៉េរិក ដែល​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​កូវី​ដ​១៩ បាន​អំពាវនាវ​ដល់​ប្រជាជន​អាម៉េរិក​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ ក្នុងអំឡុងពេល​បុណ្យ​Thanksgiving​ជិត​ចូលមក​ដល់​នេះ នៅពេ​​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​បាន​រុញ​វិស័យ​សុខាភិបាល​អាម៉េរិក​ស្ទើរ​ដួលរលំ​។​

អ្នកដំណើរមិនស្តាប់ការអំពាវនាវអោយនៅក្នុងផ្ទះ និងធ្វើដំណើរកាន់តែច្រើននៅពេលបុណ្យThanksgiving​ជិត​ចូលមក​ដល់

​អាម៉េរិក​បាន​បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​នេះ​ជាង​១​លាន​ករណី​នៅក្នុង​រយៈពេល​មិន​ដល់​១​សប្តាហ៍​ផង នាំ​អោយ​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​នេះក្នុង​ប្រទេស​នេះ​ឡើង​ដល់​ជាង​១២,៥​លាន​នាក់ និង​ជាង​២៦០.០០០​នាក់​ស្លាប់​។​

​នៅ​ទូទាំង​សកលលោក ការឆ្លង​បាន​ឡើងដល់​៦០,០០៥​លាន​នាក់​និង​ប្រមាណ​១,៤​លាន​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​វា​ចំណាយពេល​តែ​៧​ថ្ងៃ​ដើម្បី​ឡើង​ពី​ចំនួន​៥០​លាន​មក​៦០​លាន​នាក់ ហើយ​នៅ​មួយ​សប្តាហ៍​​មកនេះ មនុស្ស​ប្រមាណ​៥៨០.០០០​នាក់​បាន​ឆ្លងកូវី​ដ​១៩​ក្នុង​មួយថ្ងៃ ។​

​នៅ​អឺរ៉ុប ការឆ្លង​ជាង​១​លាន​ករណី​ត្រូវបាន​រាយការណ៍​នៅពេល​តែ​៥​ថ្ងៃ​មកនេះ ។​ទ្វីប​នេះ​មាន​អ្នក​ឆ្លង​សរុប​ជាង​១៦​លាន​នាក់ និង​៣៦៥.០០០​នាក់​ស្លាប់​។​

​ឥឡូវ​រដ្ឋាភិបាល​នៅ​ទូ​ទាំង​អឺរ៉ុប កំពុង​ព្យាយាម​ធ្វើការ​រឹតត្បិត​លើ​ជីវិត​សាធារណៈ​ជា​ថ្មី​ដោយ​អនុញ្ញាត​អោយ​ប្រារព្វ​ពិធីគ្រី​សម៉ាស​តែ​ក្នុងគ្រួសារ​។​

​អាម៉េរិក​ឡាទីន ជា​តំបន់​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​ជាងគេ​ក្នុង​លោក គឺ​តំណាង​អោយ​២១​ភាគរយ​នៃ​ការ​ឆ្លងកូវី​ដ​១៩​និង​៣១​ភាគរយ​នៃ​ការស្លាប់​ដោយកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​។​ប្រេ​ស៊ីល​​កាលពី​សប្តាហ៍​មុន បាន​ចូលរួម​ជាមួយ​អាម៉េរិក​និង​ឥណ្ឌា ជា​ប្រទេស​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ហួស​៦​លាន​នាក់​។​

​ឥណ្ឌា​នៅតែ​ជា​ប្រទេស​ឆ្លង​ជំងឺ​នេះ​ខ្ពស់​បំផុត​លំដាប់​ទី​២ ជាមួយ​នឹង​ការឆ្លង​ចំនួន​ជិត​៩,២​លាន​នាក់​ក្រោយ​ពី​ឆ្លង​ជា​មធ្យម​៤៤.០០០​នាក់​ក្នុង​១​ថ្ងៃ​នៅ​រយៈពេល​១​សប្តាហ៍​មក​នេះ ។​

​កូរ៉េខាងត្បូង​បាន​រាយការណ៍​ការឆ្លង​៥៨៣​នាក់​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​នេះ ជា​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​មីនា នៅ​ពេល​ប្រទេស​នេះ​ប្រឈម​ការឆ្លង​នៅ​រលក​ទី​៣៕

៥៨៣​នាក់​ឆ្លងកូវី​ដ​១៩​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular