ការដឹកជញ្ជូន​អ្នកដំណើរ​ពី​ប៉ោយប៉ែត សិរីសោភ័ណ​-​សិរីសោភ័ណ ប៉ោយប៉ែត បាន​ចំនួន​ជិត ៩០០០​នាក់​

1032
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ការដឹកជញ្ជូន​អ្នកដំណើរ​ពី​ប៉ោយប៉ែត​-​សិរីសោភ័ណ និង​សិរីសោភ័ណ​-​ប៉ោយប៉ែត បាន​ចំនួន​ជិត ៨៩៨៤​នាក់ ចាប់ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ក្នុង​មួយថ្ងៃ​រត់​៦​ជើង​ពី​សិរីសោភ័ណ​-​ប៉ោយប៉ែត និង​ពី​ប៉ោយប៉ែ​តទៅ​សិរីសោភ័ណ​។​

​សូមបញ្ជាក់ថា ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ប៉ោយប៉ែត ទៅ​សិរីសោភ័ណ និង​ត្រឡប់​ពី​សិរីសោភ័ណ មក​ប៉ោយប៉ែត ដែល​ខកខាន​ដំណើការ​រយៈពេល​ប្រមាណ ៤៥​ឆ្នាំ​ដោយសារ សង្គ្រាម ត្រូវបាន​បើក​ឲ្យ​ដំណើការ​ជា​ផ្លូវការ​ឡើងវិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។ ផ្លូវដែក​នេះ មាន​ប្រវែង​សរុប​ជិត ៥០​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើងវិញ​ដោយ​ចំណាយ​ថវិកា​សរុប​ជិត ២២​លាន​ដុល្លារ​អាមេរិក​។​ជាមួយ​ការដាក់​ឲ្យ​ដំណើរការ​ជាថ្មី​នេះ​រថភ្លើង​មួយ​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រយៈពេល​៤​ខែ ដោយ​ឥតគិតថ្លៃ​។ ក្នុង​មួយថ្ងៃ​ធ្វើដំណើរ ៣​ជុំ ស្មើនឹង ៦​ជើង​ទៅមក និង​អនុញ្ញាត​ឲ្យ​ផ្ទុក​មនុស្ស​បាន​ចំនួន​១០០​នាក់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ