Home ព័ត៌មានអន្តរជាតិ អតីត​នាយករដ្ឋ...

អតីត​នាយករដ្ឋមន្ត្រី​ស៊ូដង់​ស្លាប់​ដោយសារកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អតីត​នាយករដ្ឋមន្ត្រី​ស៊ូដង់​និង​ជា​ឥស្សរជន​កំពូល​នៃ​បក្ស​ប្រឆាំង​លោក សា​ឌី​ក អាល់​ម៉ា​ឌី បាន​ទទួលមរណភាព​ដោយសារ​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​វិច្ឆិកា​នេះ​។ នេះ​យោងតាម​ការប្រកាស​របស់​គណបក្ស​របស់គាត់​។​

​បុរស​អាយុ ៨៤ ឆ្នាំ​រូប​នេះ​គឺជា​នាយក​រដ្ឋមន្ត្រី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ចុងក្រោយបង្អស់​របស់​ស៊ូដង់ មុនពេល​លោក​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ ១៩៨៩ ដោយ​លោក​ប្រធានាធិបតី​អូ​ម៉ា អាល់​-​បា​សៀរ ដែល​ត្រូវ​បណ្តេញចេញ​ពី​តំណែង​នៅក្នុង​រដ្ឋប្រហារ​យោធា ដែល​គាំទ្រ​ដោយ​ពួក​អ៊ីស្លាម​និយម​។​

​មេដឹកនាំ​នៃ​គណបក្ស​អ៊ីស្លាម​ជាតិ​អ៊ូ​ម​ម៉ា​រូបនេះ​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ដើម្បី​ទទួល​ការព្យាបាល​កាលពី​បី​សប្តាហ៍​មុន បន្ទាប់​ពី​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ស៊ូដង់ និង ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ គណបក្ស​បាន​និយាយថា “​យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ទៅកាន់​ប្រជាជន​ស៊ូដង់​ចំពោះ​មរណភាព​របស់​គាត់​”​។​

​លោក​ម៉ា​ឌី​គឺជា​ឥស្សរជន​ប្រឆាំង​ដាច់ខាត​មួយរូប​ក្នុងអំឡុង​ការគ្រប់គ្រង​ដ៏​យូរអង្វែង​របស់​លោក​បា​សៀរ ហើយ​បាន​បន្ថែម​ទម្ងន់​គាំទ្រ​របស់​គាត់​នៅ​ខាងក្រោយ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដែល​នៅ​ទីបំផុត​បាន​ជំរុញ​ឱ្យ​យោធា​ផ្តួលរំលំ​ប្រធានាធិបតី​រូបនេះ​កាលពី​ឆ្នាំមុន​។​

​រហូតមក​ទល់​ពេល​នេះ​ប្រទេស​ស៊ូដង់​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ជិត ១៧.០០០ រួម​ទាំង​អ្នកស្លាប់​ជាង ១.២០០ នាក់​៕

អតីត​នាយករដ្ឋមន្ត្រី​ស៊ូដង់​លោក សា​ឌី​ក អាល់​ម៉ា​ឌី ទទួល​មរណភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​ជំងឺ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular