Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច ឃ...

​សមត្ថកិច្ច ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​យក​ញ​ញូ​រ​វាយ​ព្រះ​ពុទ្ធបដិមា នៅ​ព្រះអង្គ​ដង​កើ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ ប្រចាំការ​គោលដៅ ព្រះអង្គ​ដង​កើ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​យក​ញ​ញូ​រ ទៅ​វាយ​ព្រះពុទ្ធ​បដិមា នៅ​ព្រះអង្គ​ដង​កើ បណ្តាល​ឲ្យ​បែកបាក់​ព្រះហស្ត​ស្តាំ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ២០២០ ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ឡោ គឹម​សួ អាយុ​២៧​ឆ្នាំ បាន​ដើរ​មកដល់​ព្រះអង្គ​ដង​កើ ឈរ​ខាងក្រៅ​បង្អួច លើកដៃ​សំពះ បន្ទាប់មក បាន​លោត​ចូល​តាម​បង្អួច​ខាងត្បូង ដៃ​កាន់​ញញួរ ធ្វើ​សកម្មភាព​វាយ ទៅលើ​រូបសំណាក ព្រះអង្គ​ដង​កើ បណ្តាលឱ្យ​ប្រេះស្រាំ ព្រះហស្ត​ខាងស្តាំ ។​

​សមត្ថកិច្ច បាន​បន្តថាៈ ពេលនោះ ឈ្មោះ ហាស់ សឿន ភេទ​ប្រុស ជា​អ្នកបម្រើ​ការងារ ក្នុង​ព្រះអង្គ​ដង​កើ ឃើញ​បាន​ស្រែក​ឆោឡោឡើង ស្របពេលនោះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យជំនះ ប្រចាំការ​គោលដៅ​នោះ មកដល់​កន្លែងកើតហេតុ អន្តរាគមន៍ ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុតាង ញញួរ​ដង​ឈើ​១ ជា​ឧបករណ៍ ធ្វើ​សកម្មភាព នាំយកមក​ប៉ុស្តិ៍ នគរបាល​ជ័យជំនះ ដើម្បី​ដំណើរ​ការជំនាញ នឹង​អនុវត្តន៍​នីតិវិធី ៕/V

​សមត្ថកិច្ច ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​យក​ញ​ញូ​រ​វាយ​ព្រះ​ពុទ្ធបដិមា នៅ​ព្រះអង្គ​ដង​កើ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular