Home ព័ត៌មានជាតិ សន្តិសុខ ​ព្រះរាជអាជ្ញ...

​ព្រះរាជអាជ្ញា​ខេត្តកំពង់ឆ្នាំង ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​ណែនាំ​ប្រជា​នេសាទ កុំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្រុម​អ្នកនេសាទ បានដាក់​ដាយ​កាត់​ព្រែក ដោយ​ប្រើ​ឧបករណ៍​សាច់​អួន​ក្រឡា​ញឹក និង​ស្បៃ​មុង ធ្វើជា​របាំង រាំង​ភ្ជិត​ព្រែក ដើម្បី​ចាប់យក​ត្រី​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​ព្រែក​យួន និង​ព្រែក​ផ្សេងៗ​ទៀត ស្ថិតក្នុង​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញា សាលាដំបូង ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​បទល្មើស​នេសាទ​ទាំងអស់នេះ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង​រូបនេះ បានអោយដឹង តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថាៈ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ត្រួត​ពិនិត្យមើល ការនេសាទ របស់​ប្រជាពលរដ្ឋ ដែល​បានដាក់​របាំង​រាំង​ភ្ជិត​ព្រែក នៅតាម​បណ្តា​ព្រែក​មួយចំនួន នៅក្នុង​ស្រុក​ជល​គី​រី ដោយបាន​ធ្វើ​រុះរើ​ចេញ នូវ​ស្បែ​មុង និង​អួន​ក្រឡា​ញឹក និង​បានការ​ណែនាំ ប្រជា​នេសាទ​ទាំងអស់ កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក និង ស្បៃ​មុង ហើយ​សូមកុំ​ប្រើប្រាស់ ឧបករណ៍​នេសាទ ខុសច្បាប់ ដើម្បី​ចាប់យក​ត្រី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ត្រី​ចម្រុះ​ល្អិតៗ ដែល​អាច​នឹង​ប្រឈម​ដាច់​ពូជ និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​គ្រប់​ប្រភេទ ចូលទៅក្នុង​ទន្លេ​វិញ ។​

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេះដែរ ព្រះរាជអាជ្ញា​សាលាដំបូង ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដ៏​ទទូច ដល់​ប្រជា​នេសាទ​ទាំងអស់ ដែល​រស់នៅ​តាម​ដង​ទន្លេ សូម​កុំអោយ​នេសាទ នូវ​ឧបករណ៍​ណា ដែល​ច្បាប់​ស្ដីពី​ជលផល បាន​ហាមឃាត់ ព្រោះ​វា​ធ្វើអោយ​អស់​ត្រី នៅក្នុង​បឹង​ទន្លេសាប វិនាស​បាត់បង់ និង​មួយវិញទៀត បងប្អូន នឹង​អាច​ត្រូវ​ប្រឈម ចំពោះមុខ​ច្បាប់​ថែមទៀត ដូចនេះ សូម​ចូលរួម​ថែរក្សា​និរន្តរភាព ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕/V​

ក្រុម​អ្នកនេសាទ បានដាក់​ដាយ​កាត់​ព្រែក ដោយ​ប្រើ​ឧបករណ៍​សាច់​អួន​ក្រឡា​ញឹក និង​ស្បៃ​មុង ធ្វើជា​របាំង រាំង​ភ្ជិត​ព្រែក ដើម្បី​ចាប់យក​ត្រី​គ្រប់​ប្រភេទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular