ដោយ:កញ្ញាឌី/ភ្នំពេញ:នៅចំណតរថយន្តផ្សារដើមគរមិនមានសណ្តាប់ធ្នាប់នោះទេដោយសារម្ចាស់បេនឡាននេះប្រើសន្តិសុខឈរទារលុយពីក្បាលឡានតាក់ស៊ីយ៉ាងអាណាធិបតេយ្យ និងយកលើសសៀវភៅបន្ទុក ព្រមទាំងបង្កភាពរញ៉េរញ៉ៃពេញបេនផងដែរ ដោយសារតែអ្នករត់ចាប់ម៉ូយដាក់ឡាន។
អ្វីដែលចាប់អារម្មណ៍នោះគឺក្រុមអ្នករៀបចំសណ្តាប់ធ្នាប់ចំណតរថយន្តបើឃើញមានអ្នកណាចុះទៅថតរូបពួកសន្តិសុខចំណតតាមថតរូបវិញ ព្រមទាំងតាមជាប់នៅពេលដែលសួរនាំហាក់ដូចជាចង់បិទបាំងរឿងមិនប្រក្រតីមួយចំនួន។
ចំណតរថយន្តតាក់ស៊ីផ្សារដើមគរស្ថិតក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកត្រូវបានគេដឹងថាជាចំណុចរថយន្តតាក់ស៊ីមួយពីភ្នំពេញទៅខេត្តតាកែវ, កំពត និងពីភ្នំពេញទៅខេត្តកំពង់ស្ពឺ ហើយត្រូវបានម្ចាស់ចំណតប្រើកូនចៅឱ្យយកលុយខុសពីសៀវភៅបន្ទុក។
បន្ថែមពីលើនេះទៀតថៅបេនបានបើកវិសាលភាពបេនបន្ថែមទៀតដោយបានយកលុយពីក្បាលឡានរហូតដល់មុខមជ្ឈមណ្ឌលចេនឡាថែមទៀត ដែលធ្វើឱ្យបណ្តោយផ្លូវម៉ៅសេទុងនិងផ្លូវនៅមុខមជ្ឈមណ្ឌលចេនឡានេះបាត់បង់សោភណ្ឌភាពនិងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។បើតាមអ្នករត់ស៊ីពីភ្នំពេញទៅខេត្តតាកែវម្នាក់បានឱ្យដឹងថានៅតាមផ្លូវជាតិលេខ២មានកម្លាំងនគរបាលដាក់គោលដៅចំនួន២កន្លែងនៅចំណុចស្ពានដែកមួយកន្លែងនិងនៅអូរចំបក់ក្បែរទីរួមខេត្តតាកែវ ។
គោលដៅទាំង២នេះតែងតែចេញមកកាក់ទារលុយឱ្យតែឃើញរថយន្តតាក់ស៊ីមកដល់។តាមអ្នករត់តាក់ស៊ីរូបនោះបានឱ្យដឹងទៀតថាកន្លែង ខ្លះទារមួយម៉ឺនរៀលដាច់និងកន្លែងខ្លះទៀតសុំបាន៥ពាន់រៀល ។ម្ចាស់ចំណតរថយន្តដែលគេស្គាល់ឈ្មោះថា៖សេក សារ៉ន ប្រធានគណះកម្មការគ្រប់គ្រផ្សារដេប៉ូខណ្ឌទួលគោកសព្វថ្ងៃនេះហាក់នៅតែផ្សារដើមគរទេរាល់ថ្ងៃ។គេសួរគាត់ម្ដងៗរឿងចំណតរថយន្តបែរជាឆ្លើបង្វៀងមិនចំចំណុច។
អ្នករត់តាក់ស៊ីបន្តថា៖នៅពេលឃាត់រថយន្តនគរបាលទាំងនោះបានយកលេសថាដឹកលើសចំណុចនិងពេលខ្លះទៀតអត់ខុសឱ្យតែដឹងថារថយន្តតាក់ស៊ីហៅសុំប្រាក់តែម្តង។អ្នករត់តាក់ស៊ីផ្សេងទៀតបានរៀបរាប់ដូចគ្នានេះដែរ៕