ដោយៈគ្រញូង/បាត់ដំបងៈកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិវាងក្រុងលេខ៥៧អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង សហការជាមួយការិយាល័យនគរបាលផ្លូវគោកខេត្តបានចាប់រថយន្តធុនធំ ដែលតទ្រុងខុសលក្ខណះបច្ចេកទេស ហើយបានធ្វើការកាត់ចោលនូវទ្រុងរថយន្តធុនធំ១គ្រឿង ដែលតខ្ពស់លើសកន្លះម៉ែត្រទៅលើនិងបណ្តោយលើស១,៨០ម៉ែត្រនិង៤គ្រឿងទៀតក៍ខុសលក្ខណះបច្ចេកទេសដែរតែដោយសារដឹកឥវ៉ាន់ពេញតម្រូវឲ្យម្ចាស់ទម្លាក់ឥវ៉ាន់ចុះសិនទើបផ្សាកាត់ទ្រុងចេញជាបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯកចាន់ សុធីនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលដឹកនាំដោយរូបលោកសហការជាមួយមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបានចុះអនុវត្តតាមបទបញ្ជារបស់គណៈកម្មការជាតិចុះត្រួតពិនិត្តរថយន្តធុនធំដែលតទ្រុងខុសលក្ខណញបច្ចេកទេសនិងដឹកទំនិញលើសកំណត់នៅលើចំណុចផ្លូវវាងក្រុងហើយឃាត់បានរថយន្តដឹកលើសទម្ងន់និងតទ្រុងខុសលក្ខណះបច្ចេកទេសចំនួន៥គ្រឿងខាងលើ៕