ដោយៈរ៉ាម៉ន/ភ្នំពេញៈគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែន សុខ ចុះប្រតិបត្តការដោយដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅផ្លូវលេខ១៩៨៦ ជាលទ្ធផលបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន២៤៤គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាមួយម្ស៉ៅសក្រាមកញ្ចប់ដាក់ជាប់ខ្លួននិងដកហូតបានម៉ូតូមួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្កការនេះបានធ្វើឡើងកាលពីនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បាន (ចំណុចមុខផ្សារទំនើប Super Store) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ដោយមានកម្លាំងចូលរួមសរុប ៤២នាក់ ក្នុងនោះ មន្ត្រីសាលាខណ្ឌចំនួន ០៣នាក់ នគរបាលខណ្ឌចំនួន ២០នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ៨នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១១នាក់៕