Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​កំ...

សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​សាកសព​អណ្តែត​ទឹកសមុទ្រ​នៅ​ក្រុងព្រះសីហនុ​

ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​សាកសព​អណ្តែត​ទឹកសមុទ្រ ដែល​អ្នកស្រុក​ប្រទះឃើញ​នៅ​ចំណុច​ផែ​ទូក​រ៉ូ​យា​ល់​តំបន់​ទំនប់រលក ស្ថិតក្នុង​ក្រុម​៣១ ភូមិ​៣ សង្កាត់​៣ ក្រុង /​ខេត្ត ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​រាយការណ៍​ថា ជនរងគ្រោះ​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ ពាក់អាវ ពណ៌​ការ៉ូ ស ខ្មៅ មាន​ពាក់​អាវយឺត​ក្នុង​ពណ៌​ស្វាយ និង​ស្លៀកខោ​ខ្មៅ​ជើងវែង​មិន​ទំនងជា​អ្នកនេសាទ​ទេ​។​

​ពេលនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ហើយ និង​បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ណា​បាន​បាត់​សមាជិកគ្រួសារ សូម​អំ​ញ្ជើ​ញ​មក​ពិនិត្យមើល សាកសព​ត្រូវបាន​រក្សាទុក នៅ​កន្លែង កើតហេតុ​រយះពេល​ខ្លី​ដើម្បី​ជា​ដំណឹង​ដល់​ក្រុមគ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular