Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទោះ​ស្ថិតនៅ​ក...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កាល​កូ​វីដ កូរ៉េ​នៅតែ​ទទួល​ពលករ​កម្ពុជា ព្រោះ​ភាពស្មោះត្រង់​និង​ស៊ូ​ការងារ​

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើទោះបី​នាពេល​បច្ចុប្បន្ន​ស្ថិតក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​សាធារណរដ្ឋ​កូរ៉េ​នៅតែ​ព្រម​ទទួលយក​ពលករ​កម្ពុ​ជា​ឱ្យ​ធ្វើការ​នៅ​ប្រទេស​ខ្លួន ខណៈពេល​បច្ចុប្បន្ន​ពល​ករ​កម្ពុជា​ប្រមាណ​ជិត ៥០,០០០ នាក់​កំពុង​បម្រើ​ការងារ​លើ​វិស័យ​នានា​នៅ​ប្រទេសមួយ​នេះ​។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​-​ទទួល​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ នៅ​ប្រទេស​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​ក​ម្លាំ​ង​ពលកម្ម​បរទេស​បាន កម្ពុជា​រំពឹងថា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៥ ផ្សេងទៀត ដោយសារ​កម្ពុ​ជាមាន​ស្ថានភាព​កូ​វីដ​ល្អប្រសើរ មាន​ជើងហោះហើរ​ច្រើន​។​

​ដោយឡែក លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៩ ពលករ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នៅតែ​អនុញ្ញាត​ទទួល​ពលករ​កម្ពុ​ជាដ​ដែល​។​

​លោក​ទូត​បាន​បញ្ជាក់ថា «​មូលហេតុ​ដែល​កូរ៉េ​អនុញ្ញាត​ទទួល​ពលករ​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​ដោយសារ​និយោជក​មានការ​ពេញចិត្ត​នឹង​សមត្ថភាព​ខ្ពស់​របស់​ពលករ​កម្ពុ​ជា មាន​ភាពស្មោះត្រង់​នឹង​ការងារ​និង​អនុវត្តតាម​ការណែនាំរ​បស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ហ្មត់ចត់​»​។​

​គួរ​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប ៦៨,២៩៤ នាក់ (​ស្រី ១៤,២៥៥ នាក់​) ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រួមមាន​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤ ឆ្នាំ ១០ ខែ​៕

ជំនួប​ពិភាក្សា​ការងារ​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា

ជំនួប​ពិភាក្សា​ការងារ​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular