Home ព័ត៌មានជាតិ សង្គម លោ​កស សុខា ដឹ...

លោ​កស សុខា ដឹកនាំ​ក្រុមការងារ រៀបចំ​សម្ភារៈ​ត្រៀម​កម្មវិធី​មនុស្សធម៌ ៣០០០​គ្រួសារ នៅ​ស្រុក​ព្រះនេត្រព្រះ ស្អែក​នេះ​

ដោយ​: មុនី​រ័ត្ន / បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ លោក ស សុខា រួមជាមួយ​ភរិយា ដឹកនាំ​ក្រុមការងារ និង​ប្រតិភូ​ក្លិប​វិសាខា ព្រមទាំង​ក្រុម​កីឡាករ រៀបចំ​សម្ភារៈ​ត្រៀម​ការងារ​មនុស្សធម៌ នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ស្អែក​នេះ​។​

​ក្រោយពី​ទទួលបាន​ជោគជ័យ ក្លាយជា​ជើងឯក​បាល់ទាត់​ពានរ​ង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ (​ថ្នាក់ជាតិ​) ថ្នាក់ដឹកនាំ និង​ក្រុម​កីឡាករ ក្លិប​វិសាខា សហការ​ជាមួយ​រដ្ឋបាលខេត្ត បានរៀបចំ​កម្មវិធី​មនុស្សធម៌ ចែកជូន​គ្រាប់ពូជ​បន្លែ និង​គ្រឿងឧបភោគ​-​បរិភោគ ដល់​ប្រជាពលរដ្ឋ ចំនួន ៣ ០០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នៅ​ថ្ងៃទី​២៧ វិច្ឆិកា ស្អែក​នេះ​។​

​នៅ​ថ្ងៃស្អែក​នោះដែរ ថ្នាក់ដឹកនាំ និង​ក្រុម​កីឡាករ ក្លិប​វិសាខា ក៏​នឹង​យក​ថវិកា ចំនួន ១០០​លាន​រៀល ដែលជា​រង្វាន់​បានមកពី​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ (​ថ្នាក់ជាតិ​) ប្រគល់ជូន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សម្រាប់​ទិញ​ជា​គ្រាប់​ពូជស្រូវ គ្រាប់ពូជ​បន្លែ និង​គ្រឿងឧបភោគ​-​បរិភោគ បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងមូល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular