ដោយៈតារារិទ្ធ/ភ្នំពេញ៖លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិ កម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានថ្លែងឲ្យដឹងថា៖ជំនន់ទឹកភ្លៀងកាលពីចុងខែតុលាបានធ្វើប៉ះពាល់ដល់ផ្ទៃដីស្រូវចំនួន៣០៤,៨១២ហិកតា,ធ្វើឲ្យខូចខាតអស់ស្រូវចំនួន ១២៥,៧៧០ ហិចតានិង បានស្ដារឡើងវិញ ១៩,៩៩៣ ហិចតា។លោក ងិន ឆាយ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថាផ្ទៃដីស្រូវដែលខូចខាតនេះអាចស្ថារឡើងវិញបានត្រឹមតែជាង ៦ ម៉ឺនហិកតា ប៉ុណ្ណោះ ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងការស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ក្នុងផលិតកម្មកសិកម្ម»ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ២៦ខែ វិច្ឆិកានេះ។ លោកបណ្ឌិត ងិន ឆាយ បានឲ្យដឹងថាតាមការវាយតម្លៃថ្មីៗនេះរវាងមន្ទីរកសិកម្មនិងមន្ទីរធនធានទឹក ផ្ទៃដីស្រូវដែលខូចខាតនៅទូទាំងប្រទេសយើងមានលទ្ធភាពស្ដារឡើងវិញបានប្រមាណ ៦៣,០០០ ហិកតាតែប៉ុណ្ណោះ,បញ្ហាធំគឺខ្វះប្រភពទឹក និង ផុតរដូវដាំដុះ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងរដូវវស្សាឆ្នាំ ២០២០ ពិនិត្យជា រួមទឹកភ្លៀងបានធ្លាក់ល្អបង្គួររៀបរាយគ្រប់ទីកន្លែងធ្វើឲ្យការបង្កបង្កើនផលរបស់យើងមានល្បឿនលឿនជាងឆ្នាំមុនដែលយើងសម្រេចបាននៅលើផ្ទៃដីប្រមាណ២,៧៩លានស្មើនឹង១0៧,៨៣% តែលើផ្ទែដីគ្រោងទុក២,៥៨ លានហិចតា,កើនឡើង ៥៩,៤៩៥ ហិចតាបើប្រៀបធៀមឆ្នាំ ២០១៩ ។
តែជាអកុសលប្រទេសកម្ពុជាជួបនូវគ្រោះធម្មជាតិពីលើនៅដើមរដូវវស្សាយើងជួបគ្រោះរាំងស្ងួត និង នៅចុងរដូវវស្សាយើងជួបនឹងគ្រោះទឹកជំនន់ទឹកភ្លៀង។ ផ្ទៃដីស្រូវ វស្សារងគ្រោះដោយសារគ្រោះរាំងស្ងួតមានចំនួន ១៣៥,៤៣៣ ហិចតា និង ផ្ទៃដីខូចខាតមាន ១៤,១៧២ ហិចតានិងស្ដារឡើងវិញបានជាង ៦០០០ហិចតា ។ចំពោះ គ្រោះធម្មជាតិដោយទឹកជំនន់គឺមានទ្រង់ទ្រាយធំដែលធ្វើប៉ះពាល់ដល់ផ្ទៃដីចំនួន៣០៤,៨១២ ហើយតាធ្វើឲ្យខូចខាតអស់ស្រូវចំនួន១២៥,៧៧០ហិចតានិងស្ដារឡើង វិញបាន១៩,៩៩៣ ហិចតា។
សរុបទាំងរដូវប្រាំងនិងរដូវវស្សាទាំងគ្រោះរាំងស្ងួតនិងទឹកជំនន់ផងធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរហូតដល់ទៅ ៣១៤ ០៤២ ហិចតានិងខូចខាតស្រូវចំនួន ១៣៣,៤០៥ ហិចតានិងបានធ្វើការស្ថារឡើងវិញបាន ២៦,០៨២ ហិកតា គិតជាភាគរយបានប្រមាណ៤២ %ហើយនៃផ្ទែដីដែលខូចខាត ។ ទោះបីជាពិនិត្យឃើញ ផ្ទៃដីស្រូវខូចខាតច្រើនប៉ុន្តែលទ្ធភាពដែលស្ដារឡើងវិញគឺមិនអាចបានទាំងអស់ទេដោយសារប្រភពទឹកមានកំណត់។តាមការវាយតម្លៃថ្មីៗនេះរវាងមន្ទីរកសិកម្មនិងមន្ទីរធនធានទឹកនៅទូទាំងប្រទេសយើងអាចស្ដារបានប្រមាណ ៦៣,០០០ ពាន់ហិកតាតែប៉ុណ្ណោះនៃផ្ទៃដីដែលខូចខាត ។
ដោយឡែកដំណាំសាវប្បកម្មឆ្នាំ២០២០ អនុវត្តបានចំនួន ៧០៣,២៦ ៦ហិចតា ,រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលើផ្ទៃដីចំនួន ១០ពាន់ហិកតាក្នុងនោះខូចខាត ២,៣១០ ហិកតានិងបានស្ថារឡើងវិញចំនួន ៨៤ ហិចតា។
ផ្ទៃដីដំណាំឧស្សាហកម្មអនុវត្តបាន ៨១៩,៤៦៥ ហិចតាផ្ទែដីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមាន១០,៧៥១ហិកត,ខូចខាតអស់៤,០៧០ហិកតា និង បានស្ដារ ឡើងវិញជាង ៤ ពាន់ហិកតា ។ ផ្ទៃដីដែលលិចលង់ដោយទឹកជំនន់គឺយើងមិនអាចស្ដារឡើងវិញទាំងស្រុងនោះទេ,ដូចជាដំឡូងមីនៅខេត្តប៉ៃលិន គឺរងផលប៉ះពាល់ ដោយទឹកជំនន់ត្រូវខូចខាតទាំងស្រុង យើងមិនអាចស្ថារបានដោយសារផុតរដូវនឹងមិនមានប្រភពទឹកសម្រាប់ស្រោចស្រព ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបន្តថា៖នៅក្នុងបរិបទនៃការជួបប្រទះនឹងគ្រោះធម្មជាតិនេះក្រសួ ងកសិកម្មបានសហការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ,អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាកសិករបានសហការគ្នាខិតខំស្ដារឡើងផល លិតកម្មកសិកម្មឡើងវិញរហូតមកដល់ពេលនេះក្នុងក្របខណ្ឌស្បៀងបំរុងកម្ពុជាយើងបានផ្ដល់ពូជស្រូវ ៦៥៧៨ តោនចែកជូនប្រជាកសិករចំនួន ៦៥,៧៨០ គ្រួសារជួយអន្តរាគមន៍ទៅដល់ខេត្តចំនួន១៩ ក្នុងនោះមានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង រាជធានីភ្នំពេញ ។គិតមកដល់ពេលនេះផ្ទៃដីស្រូវដែលស្ដារឡើងវិញបានមានចំនួនជាង ២៦,០០០ ហិចតារួចហើយនៅទូទាំងប្រទេស ។
ចំពោះដំណាំបន្លែនិងដំណាំរួមផ្សំយើងក៏បានផ្ដល់គ្រាប់ពូជដើម្បីអន្តរាគមន៍ផងដែរយើងបានផ្ដល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំចំនួន ៣២៣៧៦គីឡូក្រាមដល់កសិ ករចំនួន ៩៧,៩៦៦ គ្រួសារគិតត្រឹមថ្ងៃទី ២៤ វិច្ឆិកា ២០២០ ។ មុខដំណាំដែលយើងផ្ដល់ជនជូននោះមាន ១១ ប្រភេទ មានប៉េងប៉ោះ ទ្រប់ សណ្ដែកគួរ ស្ពៃខៀវ ត្រឡាច ល្ពៅ ស្ពៃចង្កឹះ ត្រកួន ម្ទេស ត្រសក់ជាដើម… ។
ចំពោះមុខនេះក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទបានចាត់មន្ត្រីជំនាញចុះទៅដល់មូលដ្ឋានដើម្បីជួយប្រជាពលរដ្ឋលើការងារបច្ចេកទេសដាំដុះនិងពិនិត្យទៅលើលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកធ្វើយ៉ាងណាព្យាយាមពិភាក្សាជាមួយកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋានឲ្យបានច្បាស់លាស់ជៀសវាងការការស្ដារការដាំដុះនៅលើផ្ទៃដីដែលធំលើ សពីសមត្ថភាពទឹកដែលមានដែលធ្វើឱ្យយើងខាតបង់ទាំងថវិកាទាំងកម្លាំងពលកម្មផងនិងពេលវេលាផងយើងដឹងហើយថាប្រជាកសិករនៅពេលជួបប្រទះគ្រោះទឹកជំនន់គឺគាត់មានការសិក្សាកសិកម្មក្នុងការស្ដារឡើងវិញក្នុងគោលបំណងទទួលបានផលស្រូវបន្លែសម្រាប់ផ្គត់ផ្គង់ជីវភាពផងនិងទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារផង ៕