Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី រ៉ូ​ណា ស្មី​ត អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៦​វិច្ឆិកា​២០២០​នេះ បាន​ឆ្លើយតប​៣​ចំណុច​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) លោកស្រី រ៉ូ​ណា ស្មី​ត អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

ការឆ្លើយតប​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ រួមមាន​៖
១. មូលដ្ឋាន​នៃ​ការអនុវត្ត​ច្បាប់​៖ វា​ជាការ​ចោទប្រកាន់​ជ្រាំ​ដែល​និង​ដដែលៗ​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​វិធានការ​របស់​សមត្ថកិច្ច ថា​គ្មាន​មូលដ្ឋាន​ច្បាប់ ដែល​តាមពិត​សម្ថ​កិច្ច​មាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ​និង​ច្បាស់លាស់​ក្នុង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​លើ​ជនជាប់ចោទ ដោយ​ផ្អែកលើ​អង្គហេតុ​និង​អង្គច្បាប់​ក្នុងការ​ដាក់បន្ទុក​តាម​រយៈ​សក្ខីកម្ម​និង​ភស្តុតាង​នានា​ជាច្រើន​ដែល​សមត្ថកិច្ច​បានបង្ហាញ​នាពេល​កន្លងមក​។ តែ​ផ្ទុយទៅវិញ មានតែ​ក្រុម​ជនជាប់ចោទ​ទាំងអស់នោះ​វិញ​ទេ ដែល​មិនមាន​ភស្តុតាង​និង​សក្ខីកម្ម​រឹងមាំ​ក្នុងការ​ដោះ​បន្ទុក​តាមផ្លូវ​ច្បាប់ ក្រៅតែពី​ការចោទប្រកាន់​សមត្ថកិច្ច​និង​តុលាការ ជួបជុំគ្នា​តវ៉ា រត់គេចខ្លួន និង​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នាពេល​កន្លងមក ដែល​ទាំងនេះ​មិនមែនជា​មធ្យោបាយ​ក្នុងការ​ការពារ​ខ្លូន​តាមផ្លូវ​ច្បាប់​នោះទេ​
២. បទល្មើស​ដែលមាន​អ្នកពាក់ព័ន្ធ​ច្រើន​៖ វា​ជា​រឿង​ធម្មតា​និង​ជាគោលការណ៍​ច្បាប់ព្រហ្មទណ្ឌ សំណុំរឿង​មួយចំនួន​អាចមាន​អ្នក​ជាប់​ពាក់ព័ន្ធ​ច្រើន​កាលណា​វា​ជា​សំណុំរឿង​ដែលមាន​អង្គការ​ចាត់តាំង​រៀបចំ​ចាត់ចែង​ច្បាស់លាស់​និង​ជា​ប្រព័ន្ធ ភាសា​អង់គ្លេស​ហៅថា Organized crime ដែល​តាម​គោលការណ៍​ច្បាប់ព្រហ្មទណ្ឌ ក្នុង​សំណុំរឿង​បែបនេះ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដូចៗ​គ្នា​។ ម្យ៉ាងវិញទៀត ការចេញ​ដីកា​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ ក៏​អាច​ស្ថិតក្នុង​គោលដៅ​នៃ​ការ​អនុ​វត្ថ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​ផងដែរ ក្នុងការ​ព​ន្លឿ​ដំណើរការ​នីតិវិធី​របស់​តុលាការ មិនមែន​ក្នុង​គោលដៅ​ធ្វើទុក្ខបុកម្នេញ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សកម្ម​ជ​នយោបាយ​អ្វី​នោះទេ​
៣. ស​ទ្ធិ​ទទួលបាន​យុត្តិធម៌​និង​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​៖ ស​ទ្ធិ​ទទួលបាន​យុត្តិធម៌​និង​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ត្រូវបាន​ធានា​យ៉ាង​ពេញលេញ​ដល់​ជនជាប់ចោទ តាមរយៈ​ការផ្តល់​មេធាវី​ការពារ​ក្តី​នៅ​សវនាការ​តាម​ការចាត់តាំង​ឬ​ការជ្រើសរើស​របស់​សមី​ខ្លួន ទោះបី​ពួកគេ​ខ្លះ​មិនមាន​វត្តមាន​ក្នុងស្រុក​យ៉ាងណាក៏ដោយ​។ ដូច្នេះ ពួកគេ​គួរតែ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​ដើម្បី​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ជាជាង​បដិសេធ​និង​គេចខ្លួន ហើយ​ធ្វើការ​ជួបជុំ​តវ៉ា ចោទប្រកាន់​សមត្ថកិច្ច​និង​តុលាការ​ដោយ​គ្មាន​មូលដ្ឋាន ដែល​ទាំងនេះ​មិនមែនជា​មធ្យោបាយ​តាមផ្លូវ​ច្បាប់​ក្នុងការ​ការពារ​ខ្លួន​ឱ្យ​រួច​ពីបទ​ចោទ​នោះទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular