Home ព័ត៌មានអន្តរជាតិ អ្នកការទូត​កំ...

អ្នកការទូត​កំពូល​ចិន​សរសើរ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ខណៈ​មាន​ជម្លោះ​ជាមួយ​អាម៉េរិក​

ប្រែ​សម្រួលៈ​វាសនា​/​សេ​អ៊ូ​ល​៖ អ្នកការទូត​កំពូល​របស់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ក្នុងពេល​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង កន្លែង​ដែល​មាន​​ការព្រួយបារម្ភ​ថា ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ​កំពុង​គាប​នៅ​ចន្លោះ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​និង​សម្ពន្ធមិត្ត​យោធា​អាម៉េរិក​។​

​ក្រោយ​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោកស្រី កាង គ្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​កើតឡើង​ចំពេល​មាន​ការឆ្លង​​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​កូរ៉េ​ខាងត្បូង​ហើយ​នេះ​បង្ហាញថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អោយ​សារសំខាន់​យ៉ាងណា​ទៅលើ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។​លោក​បាន​អំពាវនាវ​អោយ​​បង្កើន​កិច្ចសហកា​រលើ​ការ​ការប្រឆាំង​វីរុស ពាណិជ្ជកម្ម​និង​ការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​ភាពជាប់គាំង​អំពី​បញ្ហា​នុយគ្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាបសង្កត់​អោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ជ្រើសរើស​គាំទ្រ​ភាគី​ណាមួយ​ឬ​ទេ ចំ​ពេល​ចិន​មាន​ភាព​តានតឹង​ជាមួយ​អាម៉េរិក​អំពី​ពាណិជ្ជកម្ម សន្តិសុខ ​និង​បញ្ហា​ដទៃទៀត លោក​វ៉ាង​បាន​និយាយថា​« អាម៉េរិក​មិនជា​ប្រទេស​តែ​មួយ​នៅក្នុង​លោក​ទេ​។​មាន​១៩០​ប្រទេស​និង​មួយៗ​ជា​ប្រជាជាតិ​មាន​អធិបតេយ្យភាព រួម​មាន​ចិន និង​កូរ៉េខាងត្បូង ដែលជា​​ប្រទេសជិតខាង​ជាប់​គ្នា និង​គួរ​ធ្វើ​ទស្សនកិច្ច​រវាង​គ្នា​អោយ​កាន់តែ​ញឹកញាប់​ឡើង​ដូចជា​បងប្អូន​»​។​

​វ៉ាង ដែល​បាន​ទៅ​ដល់​ក្រុង​សេ​អ៊ូ​ល​បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​ជប៉ុន ត្រូវ​រំពឹងថា​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី កូរ៉េខាងត្បូង មូន ជែ​អ៊ិន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅ​តូ​ក្យូ លោក​វ៉ាង​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា លោក​ចង់​អោយ​មហាអំណាច​អាស៊ី​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ និង​សហការ​គ្នា​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ព្រមទាំង​ធ្វើអោយ​សេដ្ឋកិច្ច​​នៃ​ប្រទេស​ទាំង​ពីរ​មាន​សកម្មភាព​ស្វាហាប់​ឡើងវិញ​ក្រោយ​វា​រង​ការវាយប្រហារ​ដោយ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩៕ 

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ស្វាគមន៍​សម​ភាគី​កូរ៉េខាងត្បូង មុន​ចាប់ផ្តើម​ប្រជុំ​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular