Home ព័ត៌មានអន្តរជាតិ យោធា​រុស្ស៊ី​...

យោធា​រុស្ស៊ី​សាកល្បង​ជោគជ័យ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នឹង​កាំជ្រួច​ផ្លោង​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មូ​ស្គូ ៖ យោធា​រុស្ស៊ី​បាន​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​កាំជ្រួច​ផ្លោង​ថ្មី​ដោយ​ជោគជ័យ​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​វិច្ឆិកា​ថា មី​ស៊ី​ល​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​សាកល្បង​មី​ស៊ី​ល សារី​-​សា​ហ្គាន នៅក្នុង​ប្រទេស​កា​ហ្សាក់​ស្ថាន ហើយ​បាន​បាញ់​ចំ​គោលដៅ​និម្មិត​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​កត់សម្គាល់​ថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឆាំង​នឹង​ការវាយប្រហារ​តាម​អា​កាស​និង​ទី​អវកាស​។​

​ក្រសួង​បាន​និយាយថា “​នៅ​តំបន់​សាកល្បង​មី​ស៊ី​ល សារី​-​សា​ហ្គាន (​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន​)​សមាជិក​ក្រុម​ប្រយុទ្ធ​នៃ​កងការពារ​អា​កាស​និង​មី​ស៊ី​ល​នៃ​កងកម្លាំង​អវកាស​បាន​អនុវត្ត​ដោយ​ជោគជ័យ​​នូវ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី​”​។​

​កាលពី​មុន​គឺ​នៅ​ចុង​ខែ​តុលា ក្រសួង​ការពារជាតិ​ធ្លាប់​បាន​រាយការណ៍​ដែរ​ថា​បាន​សាកល្បង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ថ្មី​មួយ​នៅឯ​កន្លែង​សាកល្បង សារី​-​សា​ហ្គាន​ក្រោយពី​​កងកម្លាំង​អវកាស​រុស្ស៊ី​បាន​អនុវត្ត​ដោយ​ជោគជ័យ​ផងដែរ​នូវ​ការបាញ់​មី​ស៊ី​ល​ស្ទាក់​ថ្មី​មួយ​ប្រភេទ​នៅ​សារី​-​សា​ហ្គាន​កាលពី​ឆ្នាំមុន​៕

​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​កាំជ្រួច​ផ្លោង​ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular