ប្រែសម្រួលៈវាសនា/ម៉ានីល៖ហ្វីលីពីននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុនAstraZenecaចំនួន២លានដូសនៅថ្ងៃសុក្រទី២៧វិច្ឆិកា។
លោក កាលីតូ ហ្កាល់វេស ប្រធានផ្នែកវ៉ាក់សាំងនិងអនុវត្តគោលនយោបាយទប់ស្កាត់ជំងឺកូវីដ១៩ បាននិយាយថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលបណ្តាក្រុមហ៊ុនឯកជនដែលនឹងជួយមូលនិធិរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងនេះ។ការរៀបចំស្រដៀងគ្នាក៏នឹងត្រូវធ្វើឡើងជាមួយបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃទៀត បើការទិញដូរមិនគិតពីផលចំណេញ និងពួកគេបញ្ចុះថ្លៃ។
តាមពិតរដ្ឋាភិបាលហ្វីលីពីន មានគំរោងចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនដល់ទៅ៣០លាននាក់ក្នុងមួយឆ្នាំ ដើម្បីសំរេចគោលដៅចាក់វ៉ាក់សាំងបង្ការដល់ប្រជាពលរដ្ឋខ្លួន៧៥ភាគរយ។ទោះជាយ៉ាងណា ការផ្តល់វ៉ាក់សាំងនេះទំនងជានឹងមិនកើតមានឡើងមុនចុងត្រីមាសទី២ឆ្នាំក្រោយទេ ដោយសារតែតំរូវការនិងការចែកចាយវ៉ាក់សាំងលើលោកមានភាពមមាញឹកខ្លាំង។
លោកកាល់វេស កាលពីថ្ងៃពុធបាននិយាយថា ហ្វីលីពីន ដែលជាប្រទេសឆ្លងកូវីដ១៩ខ្លាំងបំផុតទី២នៅអាស៊ីអាគ្នេយ៍ មានផែនការទិញវ៉ាក់សាំង៥០លានដូសពីក្រុមហ៊ុនចិនSinovac Biotech។
រដ្ឋាភិបាលហ្វីលីពីនមានផែនការចាក់វ៉ាក់សាំងដល់មនុស្ស៣០លាននាក់ក្នុងមួយឆ្នាំ