Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ព...

បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជាង​១​គីឡូក្រាម ត្រូវ​បញ្ជូនមក​តុលាការ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន ជាង ១ គីឡូក្រាម បាន​ត្រូវ​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូនមក​តុលាការ នៅ​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បុរស​រូបនេះ ឈ្មោះ ថង ប៊ុន​មី អាយុ​៤២​ឆ្នាំ មានមុខ​របរ ជា​កសិករ បាន​ត្រូវ​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន កាលពី​ម៉ោង ១០ យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​២១៧ មុខ​ផ្សារ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល ពី​លោក សឿង មុនី​រ័ត្ន ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​បាន​នូវ វត្ថុតាង​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១.០៨៦,៧៥ ក្រាម ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular