Home ព័ត៌មានអន្តរជាតិ ជនជាតិ​អូស្ត្...

ជនជាតិ​អូស្ត្រាលី​នាំគ្នា​រំលែក​ទុក្ខ​ដល់​នាង​ម៉ា​ដូ​ណា ព្រោះ​អាន​ឈ្មោះ​នាង​ច្រឡំ​ជាមួយ​ឈ្មោះ​ម៉ា​រ៉ាដូ​ណា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បណ្តាញ​សង្គម​មាន​ភាព​ជ្រួលច្របល់​យ៉ាងខ្លាំង​ខណៈ​អ្នកគាំទ្រ​ដ៏​ច្រលំបល់​អាន​ខុស​ឈ្មោះ​ស្តេច​បាល់ទាត់ ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា ទៅ​ជា​តារា​ចម្រៀង​ម៉ា​ដូ​ណា​។​

​ពិភព​កីឡា​មាន​ភាព​តក់ស្លុត​ជាខ្លាំង​ពី​ដំណឹង​នៃ​ការស្លាប់​និមិត្តរូប​បាល់ទាត់​អា​ហ្សង់​ទីន​រូបនេះ​ដោយសារ​គាំងបេះដូង​នៅក្នុង​ផ្ទះ​របស់​គាត់​នៅ​ខាងក្រៅ​ទីក្រុង​ប៊ុយ​ណូ​ស៊ែ នៅ​អាយុ ៦០​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​​ទី​២៥​វិច្ឆិកា​។​

​ក្រុម​អ្នកគាំទ្រ​បាន​ប្រើ​បណ្តាញ​សង្គម Twitter ដើម្បី​រំលែក​ទុក្ខ​ដល់​និមិត្តរូប​បាល់ទាត់​រូបនេះ ប៉ុន្តែ​មនុស្ស​ភាគច្រើន​នៅ​អូស្ត្រាលី​ច្រឡំ​ស្មានតែ​ជា​តារា​ចម្រៀង​ម្ចាស់​បទ “Holiday” ជា​អ្នក​ស្លាប់​។​

​ឈ្មោះ​ម៉ា​ដូ​ណា​មាន​និន្នាការ​ខ្ពស់​នៅ​លើ​បណ្តាញ​សង្គម Twitter នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រោះ​អ្នកគាំទ្រ​ភាគ​ច្រើន​នាំគ្នា​បង្ហាញ​ភាព​សោកសៅ​របស់​ពួក​គេ​ដល់​នាង ចំ​ពេល​មាន​ការច្រឡំ​ឈ្មោះ​។​

​លោក​ម៉ា​រ៉ាដូ​ណា​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុងនាម​ជា​កំពូល​កីឡាករ​អស្ចារ្យ​បំផុត​មួយ​រូប និង​បាន​ដឹកនាំ​អា​ហ្សង់​ទីន​លើកពាន​វើល​ខាប់​ក្នុង​ឆ្នាំ ១៩៨៦​ក្រោយ​ទម្លាក់​អង់គ្លេស​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​​ជាមួយ​បាតដៃ​ព្រះ​ដ៏​ល្បីល្បាញ​របស់​គាត់​៕

​អ្នកគាំទ្រ​អូស្ត្រាលី​ខំ​តែ​រំលែក​ទុក្ខ​នាង​ម៉ា​ដូ​ណា ព្រោះ​ច្រឡំ​ជាមួយ​ឈ្មោះ​ម៉ា​រ៉ាដូ​ណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular