Home កម្សាន្ត ​ ​ស្រី​ស្អាត...

​ ​ស្រី​ស្អាត​លក់​ឡេ កញ្ញា​អា​ជី ដាក់​ចម្រៀង​មួយ​បទ​ចាក់​ចំ​បេះ​ដួង​យុវវ័យ​

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: មុននេះ​បន្ដិច​អ្នកលក់​ឡេ​ល្បីឈ្មោះ​ស្រី​ស្អាត អា​ជី បានចេញ MV បទ​ចម្រៀង “Crush ធ្វើ​ពើ​” របស់ខ្លួន​ជា​ផ្លូវការ​ហើយដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​​​ពី​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពិសេស​គឺ​មិត្ត​យុវវ័យ​តែម្ដង​ព្រោះ​ត្រូវ​សាច់រឿង​របស់គេ​។​

​ ​ជាក់ស្ដែង​គ្រាន់តែ MV បទ “Crush ធ្វើ​ពើ​” ចេញ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង​មាន​អ្នក Like ចែករំលែក​តៗ​គ្នា​រាប់ពាន់នាក់​ឯណោះ​ជាមួយ​ពាក្យពេចន៍ Comment សរសើរ​ថា​៖” ឡូយ​ម្ល៉េះ​ទេ​អាយ​ដល ចេញ​បទ “Crush ធ្វើ​ពើ​” នេះ​ត្រូវចិត្ត​ខ្ញុំ​ខ្លាំងណាស់ ដូច​សាច់រឿង​ខ្ញុំ​ខំ​តាម Crush គេ​រាប់​ខែ​ឆ្នាំ តែ​គេ​នៅ​ធ្វើ​ពើ​ដូច​មិនដឹង​រឿង​អ្វី​។ សង្ឃឹមថា​គេ​នឹង​ដឹងថា​ខ្ញុំ​លួច Crush លើ​គេ​ពេលដែល​ឃើញ​ខ្ញុំ Share បទ​ចម្រៀង​អាយ​ដល​”​។​

​ ​បទ​ចម្រៀង​” Crush ធ្វើ​ពើ​” ដែល​បកស្រាយ​ដោយ​អ្នកលក់​ឡេ​ល្បីឈ្មោះ អា​ជី នេះដែរ​ជា​ប្រភេទ​បទ​បែប​មនោសញ្ចេតនា និយាយ​រៀបរាប់​ពី​ស្នេហា​យុវវ័យ​ដែល​នារី​វ័យក្មេង​ម្នាក់ ខំ​តាម​លួច​ស្រឡាញ់​បុរស​រូប​សង្ហា​ម្នាក់ ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ឲ្យ​គេ​ដឹង​តែ​នាង មិន​ហ៊ាន​សារភាព​នោះទេ ធ្វើយ៉ាងណា​ឲ្យ​បុរស​នោះ​ដឹង​ដោយ​ខ្លួនឯង ព្រោះ​នាង ជា​ស្ដ្រីភេទ​បើ​ទៅ​សារភាព​ប្រាប់​គេ​ថា​ខ្លួន​ស្រឡាញ់​បុរស​ម្នាក់​ហ្នឹង​មិនកើត​ឡើយ​។​

​ ​ជាមួយ​អា​ម្មណ៍​លេងសើច​ស្រី​ស្អាត អា​ជី បាន​និយាយ​រៀបរាប់ថា​៖” ចម្រៀង​មួយ​បទ​នេះ​ត្រូវ​សាច់រឿង​ខ្ញុំ​តើ​បង ពេលខ្លះ​ខំ​ស្រឡាញ់​ចាប់អារម្មណ៍​គេ តែ​គេ​ដូច​អត់​សូវ​ចាប់អារម្មណ៍​យើង អ៊ី​មានតែ​ធ្វើ​កាយវិកា​យ៉ាងណា​ឲ្យ​គេ​ចាប់អារម្មណ៍​ថា​យើង​លួច​ស្រឡាញ់​គេ​។ ដូច្នេះ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​បុរស​ទាំងអស់​ថាបើ​នារី លួច​ក្រាស់​ហើយ​បង្ហាញ​កាយវិកា​ថា​គេ​ចាប់​អាម្ម​ណ៍ហើយ កុំ​ធ្វើ​ពើ​មិនដឹង​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​នាង​វិញ បើ​យើង​គ្មាន​ចិត្ត​លើ​គ្មាន​ចិត្ត​គួរ​ប្រាប់​នាង ឲ្យ​ដឹង​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular