ដោយៈ ផាត ចាន់សុនិតា/ភ្នំពេញៈចក្ខុវិស័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺផ្តោតលើយុត្តិធម៌ និងការចងចាំ ដែលជាគ្រឹះក្នុងការធ្វើឲ្យសះស្បើយសម្រាប់អ្នករស់រានមានជីវិតនៃរបបខ្មែរក្រហមលើកេរដំណែលប្រកបដោយវិនាសកម្មនៃរបបនេះ។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រើប្រាស់មធ្យោបាយ ការអភិរក្សសិល្បៈ វប្បធម៌ និងបេតិកភណ្ឌជាតិមួយចំនួន ដែលជាមូលដ្ឋានសំខាន់ក្នុងការផ្សះផ្សា។នៅឆ្នាំ២០១ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចូលរួមសិក្ខាសាលារៀបចំឡើងដោយសារមន្ទីរជាតិឥណ្ឌូនេស៊ី ស្តីអំពីប្រធានបទការការពារនិងថែរក្សា។
ភ្ញៀវកិត្តិយស តំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅទីនោះក្រុមការងារបានប្រាស្រ័យនឹងសិល្បករឥណ្ឌូនេស៊ីមួយរូបគឺលោក នីយូម៉េន នូអាតា (I Nyoman Nuata) ដែលមានជំនាញផ្នែកសិល្បៈចម្លាក់។ក្រុមការងារបានលើកឡើងអំពីការសហការជាមួយសិល្បកររូបនេះបង្កើតរូបចម្លាក់មួយតំណាងឲ្យស្ត្រីកម្ពុជា ដែលជាទស្សនវិស័យមួយបានរំលេចឡើងជាសាធារណៈតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ។ លោក នីយូម៉េន (Nyoman) និងភរិយាបានធ្វើទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីប្រមូលគំនិតទាក់ទងនឹងរូបចម្លាក់ ព្រមទាំងធ្វើបទសម្ភាសជាមួយស្ត្រីមួយចំនួនដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
ជាលទ្ធផលនៃដំណើរទស្សនកិច្ច លោក នីយ៉ូមេន (Nyoman)បានបង្កើតស្នាដៃរូបចម្លាក់តំណាងស្ត្រីមួយជូនមជ្ឈមណ្ឌល ឯកសារកម្ពុជា ដើម្បីផ្តល់កិត្តិយសនិងសេចក្តីគោរពដល់ស្ត្រីខ្មែរ ដោយដាក់ងារថា “រូបបដិមាវីរស្ត្រីកម្ពុជានៃក្តីសង្ឃឹម” (“PILLAR OF HOPE”)។ “រូបបដិមាវីរស្ត្រីកម្ពុជានៃក្តីសង្ឃឹម” មានមូលន័យដូចតទៅ“ក្នុងសម័យកាលដ៏ខ្មៅ ងងឹត ជីវិតមនុស្សហាក់ដូចជាគ្មានអត្ថន័យ។ ការសម្លាប់រង្គាលបានកើតឡើងដោយ គ្មានមូលហេតុអ្វីទាល់តែសោះ។ មានតែអ្នកមានអំណាចប៉ុណ្ណោះ ដែលអាចមើលឃើញអនាគតរបស់ខ្លួន ព្រមទាំងបានប្រាថ្នាលើសពីអ្វីដែលខ្លួនត្រូវការ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅនិងការបង្ហូរឈាមជាតិសាសន៍ខ្លួនបានកើតឡើង។ ខ្មែរក្រហមបានធ្វើឲ្យស្ត្រីនិងកុមារជាច្រើនរស់នៅដោយគ្មានស្វាមីនិងឪពុកដែលជាមេគ្រួសារ។ គ្រប់គ្នាទូទាំងពិភពលោក បានដឹងថាមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ប៉ុន្តែមានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានដឹងថាស្ត្រីគឺ ជាអ្នកបានតស៊ូជម្នះរាល់ឧបសគ្គទាំងអស់ ក្រោយពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនៗ កសាងជីវិត និងប្រទេសជាតិរបស់ខ្លួនសាជាថ្មីឡើងវិញ។ រូបបដិមានេះ គឺជាការឧទ្ទិសដល់ស្ត្រីទាំងអស់ដែលជាវីរស្ត្រីកម្ពុជា។”
ភ្ញៀវកិត្តិយស តំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយសារបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនរូបចម្លាក់ពីប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា និងទីតាំងស័ក្កសមសម្រាប់ដាក់តម្កល់ស្នាដៃដ៏ប្រណិតនេះធ្វើឲ្យមានការរាំងស្ទះទទួលយករូបចម្លាក់នេះមកកាន់ប្រទេសកម្ពុជា។ ក្រោយមក សិល្បករ នីយូម៉េន (Nyoman) បានដាក់រូបចម្លាក់នេះចូលរួមក្នុងកម្មវិធីដេញថ្លៃសិល្បៈនិងត្រូវបានទិញយកដោយ សហគ្រិនម្នាក់ក្នុងឆ្នាំ២០១៩។ ទោះបីជា រូបចម្លាក់នេះ មិនអាចបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី ដំណើរការពីដើមដំបូងរហូតដល់រូបចម្លាក់លេចចេញជារូបរាគឺជាបទពិសោធន៍មួយនិងជាការផ្ទេរចំណេះដឹងក្នុងវិស័យចម្លាក់។
គួររំឭកថាក្រៅពីរូបចម្លាក់នេះឥណ្ឌូនេស៊ីនិងកម្ពុជាក៏ធ្លាប់មានទំនាក់ទំនងផ្នែកសិល្បៈយ៉ាងជិតស្និតជាមួយគ្នានារយៈពេលកន្លងមក ទៅលើផ្នែករបាំដែលមានសម្តេចព្រះរៀម បុប្ផាទេវីរាំរបាំអប្សរាឥណ្ឌូនេស៊ីបានយ៉ាងល្វត់ល្វន់ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូបរទេស។ មជ្ឈមណ្ឌលឯកសារកម្ពុជានៅតែបន្តបំពេញការងារដើម្បីបព្វហេតុការពារនិងអភិរក្សសិល្បៈ វប្បធម៌ ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវអប់រំនៅកម្ពុជា។
«បណ្ណាល័យសម្តេចម៉ែ» ចាប់បដិសន្ធិឡើង ដើម្បីថ្វាយព្រះរាជកិត្តិយសជូនសម្តេចម៉ែ និងស្ត្រីកម្ពុជាគ្រប់រូប។ស្ត្រីកម្ពុជាបានខិត ខំប្រឹងប្រែង ដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួនក្រោយពេលដែល របបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ «បណ្ណាល័យសម្ដេចម៉ែ»បង្កើតឡើងដើម្បីឧទ្ទិសដល់ ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
ភ្ញៀវកិត្តិយស តំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដើម្បីទទួលស្គាល់និងអបអរសាទរចំពោះសមិទ្ធផលដ៏វិសេសវិសាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ភ្ញៀវកិត្តិយសចំនួន១០រូបតំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេសអតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់ សម្តេចព្រះបរមរតនកោដ្ឋបានរៀបរាប់ជូនភ្ញៀវកិត្តិយសអំពីទី១.ពិព័រណ៍សំខាន់ៗទាំងពីររបស់បណ្ណាល័យសម្តេចម៉ែរួមមានពិព័រណ៍ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ និងអត្ថន័យប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករល្បីល្បាញនិងកម្រមួយរូប និងទី២.បរិក្ខារនានានិងម៉ាស៊ីនផ្ទុកឯកសារជាទម្រង់ឌីជីថលរបស់ បណ្ណាល័យសម្តេចម៉ែ។
លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្ត ទាំង១០ ដែលជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការនៅក្នុងក្របខ័ណ្ឌ នៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។
ភ្ញៀវកិត្តិយស តំណាងឲ្យស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចប្រតិភូកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានពិភាក្សាលើប្រធានបទ ជុំវិញការងារផ្សេងៗ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើកន្លងមកនឹងកំពុងបន្តអនុវត្ត។ ទន្ទឹមនឹងនេះ លោក ឆាំង យុ បានបកស្រាយអំពីគោលគំនិតក្នុងការប្រើប្រាស់សិល្បៈនិងគំនូរដើម្បីអប់រំនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យទៅកាន់សាធារណជន។លោកបានរំលេចឡើងអំពីការងារសិល្បៈមួយចំនួនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រតិបត្តិរួមមាន ល្ខោននិយាយ ខ្សែភាពយន្តឯកសារ ការផលិតភាពយន្តខ្នាតខ្លី និងការស្រាវជ្រាវលើសិល្បៈបុរាណ និងសហសម័យរបស់ កម្ពុជា។
លោកស្រីឡោទីនីអាតំណាងឲ្យប្រតិភូកិត្តិយសនិងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានចារចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានអត្ថន័យដូចតទៅ៖
“យើងខ្ញុំពិតជាសូមអរគុណជាពន់ពេកសម្រាប់ទស្សនកិច្ចក្នុងថ្ងៃនេះ ដោយយើងខ្ញុំបានសិក្សាជ្រួតជ្រាបអំពីរឿងរ៉ាវជាច្រើន។ យើងខ្ញុំជឿជាក់ថាដំណើរទស្សនកិច្ចនេះ ពិតជាអាចជួយឲ្យយើងសិក្សាអំពីប្រវត្តិសាស្ហ្រើយយើងខ្ញុំសង្ឃឹមថាជនជាតិ ឥណ្ឌូនេស៊ីជាច្រើនទៀតនឹងអាចធ្វើទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ» ដើម្បីសិក្សាអំពីប្រវត្តិសាស្ត្រ រៀនសូត្រពីបទពិសោធន៍ និងបន្តដំណើរទៅមុខដើម្បីអនាគតដ៏ប្រសើរ។ ហើយជាការពិតណាស់ អ្វីទាំងអស់នេះ គឺជាការចងចាំដ៏វិសេសវិសាលមួយសម្រាប់យើងខ្ញុំ។ សូមជូនពរនូវជោគជ័យដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។”៕សរន
រូបបដិមាវីរស្ត្រីកម្ពុជានៃក្តីសង្ឃឹម។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សម្តេចព្រះរាម បុប្ផាទេវី រាំរបាំអប្សរាឥណ្ឌូនេស៊ីដើម្បីទទួលស្វាគមន៍គណៈប្រតិភូបរទេស។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)