Home ព័ត៌មានជាតិ សន្តិសុខ ប្រកាស​សាលក្រ...

ប្រកាស​សាលក្រម​សំណុំរឿង​ដែលមាន​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​ជា​ជនជាប់ចោទ​នៅ​ថ្ងៃទី​១៥​ធ្នូ​ខាងមុខនេះ​

ដោយៈ​ស​រិ​ទ្ធ​/​មណ្ឌលគិរីៈតុលាការខេត្ត​មណ្ឌល​គី​រី​បាន​លើកយក​សំណុំរឿង​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ​ឬ​ប​ទម​ជ្ឈឹ​ម ដោយ​អ្នករាជការ​សារ​ធារ​ណៈ​ជាអាទិ៍​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដែលមាន​លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​ជា​ជនជាប់ចោទ​មក​បើកសវនាការ​ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

មាត្រា​៥២៨​នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា​៖ បើ​អ្នករាជការ​សាធារណៈ​និង​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ​ឬ​ប​ទម​ជ្ឈឹ​ម ទៅ​អាជ្ញាធរ​សមត្ថកិច្ច​អយ្យការ​ទេ​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល​។​

​សវនាការ​នេះ​មាន​លោក​ញាណ សុវណ្ណ ជា​ចៅក្រម​ជំនុំជម្រះ​លោក​មាស វ​ឌ្ឍ​នា ជា​តំណាង​អយ្យការ​និង​លោក​ឃិន ចាន់​រ័ត្ន ជា​ក្រឡាបញ្ជី​សវនាការ​។​​ក្រោយ​ការសួរដេញដោល​ជន​ជាប់​ពាក់ព័ន្ធ​និង​សាក្សី​តែ​អវត្តមាន​លោក យន់ សា​រ៉ោ​ម តាម​នីតិវិធី​រួចហើយ​តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

ការចោទប្រកាន់​លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​បានកើត​ឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​បណ្ដឹង​ជាច្រើន​បាន​ប្ដឹង​លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តមណ្ឌលគិរី​ករណី​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ស្ថិតនៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន អស់ ២៣​ហិ​ក​ដោយមាន​របាយការណ៍​របស់​គណៈកម្មការ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​០៩​ខែកុម្ភៈ ឆ្នាំ​២០១៧​ដែល​រកឃើញថា​លោក យន់ សា​រ៉ោ​ម ពិតជា​បាន​រំលោភ​យក​ដីព្រៃ​សហគមន៍​អស់​២៣​ហិកតា​ប្រាកដ​មែន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular