Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​ប្រៃសណ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ចំនួន ១៨

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​ថា រហូតដល់​ពេលបច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ស​រុ​ប​ចំនួន ១៨ ក្រុមហ៊ុន​ត្រូវបាន​ក្រសួង​សម្រេច​ព្យួរ​ឫ​លុប​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍រ​បស់​ពួកគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​មួយ ដែលមាន​ឈ្មោះថា ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ត្រូវបាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​ចំនួន ៣ របស់​ក្រុមហ៊ុន​នេះ​ដែល​រួមមាន​អាជ្ញាប័ណ្ណ​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីនធឺណិត ទី ២ អាជ្ញាប័ណ្ណ​សេវា​ទូរស័ព្ទ​ចល័ត ៤ G និង​ទី ៣ អាជ្ញាប័ណ្ណ​សេវា​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​។​

​ប្រភព​ដដែល​បាន​បន្តថា​ដោយឡែក​សេវាកម្ម​អ៊ី​ន​ធឺ​ណែ​តរបស់​ក្រុមហ៊ុន​នេះ​វិញ គឺ​ត្រូវបាន​ក្រសួង​សម្រេចចិត្ត​រក្សាទុក​បន្ត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​ដដែល​ក្នុងករណី​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។​

​ក្រសួង​ជំនាញ​មួយ​នេះ​ក៏បាន​អះអាង​ទៀតថា​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុបបំបាត់​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា​ដែល​គេចវេះ​មិន​អនុវត្តតាម​ច្បាប់​និង​មិន​គោរព​តាម​លក្ខខណ្ឌ មួយចំនួន ដូចជា​មាន​ប្រតិបត្តិ​ការមិន​បានធ្វើ​ស្វ័យ​ប្រកាស​បង​ចំណូល​ត្រឹមត្រូវ មិន​ផ្ដល់​ឯកសារ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​គ្រប់គ្រង មិន​សងបំណុល​ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ​ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular