Home ព័ត៌មានជាតិ សន្តិសុខ បិទ​ទីតាំង​ម៉...

បិទ​ទីតាំង​ម៉ាស្សា ដាយ​ម៉ិ​ន (Diamond Massage)​ដែល​បង្កប់​សេវា​ផ្លូវភេទ​

​ដោយ​:​អង្គា​រ៍​ហេង-ស.រិទ្ធ​/​ភ្នំពេញ​: ទីតាំង​ម៉ាស្សា​យីហោ ដាយ​ម៉ិ​ន (Diamond Massage) ដែល​បើក​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ដោយ​ចំហរ និង​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​Facebook ត្រូវបាន​កម្លាំង​គណៈបញ្ជា​កា​រ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ មន្ទីរ​ទេសចរណ៍ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បិទ​ទីតាំង​ម៉ាស្សា​នេះ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ដែលជា​សន្ដិសុខ ទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ធ្វើឡើង​នៅ រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ម៉ាស្សា​យីហោ ដាយ​ម៉ិ​ន (Diamond Massage)​ចំណុច​ផ្ទះ​លេខ​៤៨C ផ្លូវ​លេខ​២២២ មូលដ្ឋាន​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ប្រាប់​អោយដឹងថា ចំពោះ​ទីតាំង​ម៉ាស្សា​នេះ មិន​អនុញ្ញាតអោយ​មានការ​បើក​ដំណើរការ​ឡើយនិង យោងតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ជំ​ម្ងឺ​ឆ្លង COVID-19 គឺ​ត្រូវបាន​បិទ​ជា​យូ​មកហើយ តែ​ដោយឡែក​ទីតាំង​ម៉ាស្សា បើក​លួចលាក់​ល្មើស​និង​បទបញ្ជា​របស់​អាជ្ញាធរ ត្រូវ​បិទ​ទីតាំង​ជា​ស្ថាពរ​តែម្ដង​។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​សន្តិសុខ ដើម្បី​នាំខ្លួន​ទៅ​សួរនាំ​ប​ន្ដែ​ម​៕​

 

បង្ក្រាប​ទីតាំង ដាយ ម៉ិ​ន ម៉ាស្សា ដែល​សង្ស័យ បង្កប់​សេវាកម្ម​ផ្លូវភេទ​

បង្ក្រាប​ទីតាំង ដាយ ម៉ិ​ន ម៉ាស្សា ដែល​សង្ស័យ បង្កប់​សេវាកម្ម​ផ្លូវភេទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular