ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ បានចង ក សម្លាប់ខ្លួន ដោយក្រុមគ្រួសារថា មកពីខឹង ហើយមានជំងឺ ដ្បិតត្រូវមន្តអាគមរបស់គេ។ ក្រុមគ្រួសារ បានប្រទះឃើញសព អត្តឃាតជន ចង ក ស្លាប់ នៅក្នុងជង្រុកស្រូវ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ ស្រុកស្វាយចេក បានឲ្យដឹងថាៈ អត្តឃាតជន ឈ្មោះ កិញ លន់ អាយុ ៣៨ ឆ្នាំ មុនស្លាប់ គេមានលំនៅ ភូមិ ឃុំខាងលើ ។
ករណីនេះ ក្រុមគ្រួសារ បានបញ្ជាក់ពីហេតុផលថា មកពីបុរសនោះ ខឹង ហើយមានជំងឺ ដ្បិតត្រូវមន្តអាគមរបស់គេ៕/V