Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខេត្ត​រតនៈគីរ...

ខេត្ត​រតនៈគីរី​មាន​រមណី​ដ្ឋា​ន​ចំនួន ២៤ កន្លែង

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​ទេសចរ​ណ័៍​បាន​អះអាងថា ខេត្តរតនគិរី​ស្ថិតនៅ​ភាគ​ឦសាន​ឆ្ងាយ​ដាច់ស្រយាល​ពី​រាជធានី​ភ្នំពេញ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៥០០​គីឡូម៉ែត្រ ប៉ុន្តែ​ខេត្ត​នេះ​មាន​រមណី​ដ្ឋា​ន ទេសចរណ៍ សរុប​២៤ កន្លែង ។ ​ក្រសួង​បាន​អះអាងថា តំបន់​ទេសចរណ៍​ប្រមាណ​២៤​កន្លែង​នេះ កំពុង​ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​តំបន់​ទេសចរណ៍ធម្មជាតិ​ទាំងនោះ​មានដូចជា​៖ បឹង​យក្ស​ឡោម ទឹកជ្រោះ​កាចា​ញ ភ្នំ​ឥស្សី​ប​តមៈ (​ស្ថិតក្នុង​ក្រុង​បា​លុង​)​ទឹកជ្រោះ​ចា​អ៊ុង វាល​ថ្ម​រំ​ប្លង់ (​ស្ថិតក្នុង​ស្រុក​អូរ​ជុំ​) ទឹកជ្រោះ​កា​ទៀង ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ទឹក​ជួរ​តាត​តៃ បឹង​លំ​កុ​ដ យក្ស​ឱម យក្ស​កា​រ៉ា ជម្រក​សត្វព្រៃ​(​ស្ថិតក្នុង​ស្រុក​លំផាត់​) ឧទ្យាន​ជាតិ​វីរ​ជ័យ (​ស្ថិតក្នុង​ស្រុក​តា​វែង និង​វើ​ន​សៃ​) ទឹក​ជួរ​ទឹង​(​ស្ថិតក្នុង​ស្រុក​តា​វែង​) និង​កោះ​សំពៅ​(​ស្ថិតក្នុង​ស្រុក​កូន​មុំ​)​។​

​បើទោះជា​ខេត្តរតនគិរី​នៅ​ឆ្ងាយ​យ៉ាង​ក្តី ក៏​ខេត្ត​មាន​សណ្ឋាគារ​គ្រប់គ្រាន់​សម្រាប់​បម្រើភ្ញៀវ​ទេសចរ​ក្នុងការ​មក​ស្នាក់នៅ​នាពេល​បុណ្យជាតិ​ធំៗ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular