Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​ថៅកែ...

ឃុំខ្លួន​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​ដែល​ប​រំលោភ​បុគ្គលិក​ខ្លួន

ដោយៈ​ស​រិ​ទ្ធ​/​សៀមរាបៈបុរស​ម្នាក់​ដែលជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​យីហោ​“​ពិភព​ម៉ូត​“​នៅក្នុង​ក្រុង​សៀមរាប​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ករណី​ចាប់រំលោភ​សេពសន្ថវៈ​បុគ្គលិក​ខ្លួនឯង​ដែលមាន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

​បុរស​រូបនេះ​ឈ្មោះ​ហេង សុវណ្ណ អាយុ​៣៣​ឆ្នាំ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​ខាងលើ ដែលមាន​ទីតាំង​នៅមុខ​ផ្សារលើ​ធំថ្មី ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ចាប់បាន​កាលពី​រសៀល​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​រូបគេ​បាន​រត់គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន​អស់​រយៈពេល​ជាង​មួយឆ្នាំ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៣៩​ច​.​ខ​.​ស​/​ជ​របស់​សាលាដំបូង​ខេត្តសៀមរាប​។​

​ក្មេងស្រី​រងគ្រោះ​មាន អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក ត្រូវ​ជន​ខាងលើ ចាប់រំលោភ កាលពី​អំឡុង​ខែសីហា​ឆ្នាំ​២០១៩​នៅក្នុង​ហាង​របស់ខ្លួន​៕

​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​ដែល​ប​រំលោភ​បុគ្គលិក​ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular