ប្រែសម្រួល : កញ្ញាដាលីស ៖ ឆ្កែពូជរបស់អេស្ប៉ាញមួយក្បាលនេះមើលទៅស្រដៀងទៅនឹងសត្វកវែងជាជាង ដោយសារកដ៏វែងមិនធម្មតារបស់វា។
សុនខញីឈ្មោះ កេតាម៉ា តែងទាក់ទាញក្រសែភ្នែកមនុស្សនៅជិតខាងរបស់វានៅប្រទេសហូឡង់ដោយសារកខុសប្រក្រតីរបស់វា។
ម្ចាស់ឈ្មោះ ម៉ូនិក ម័រស៊ីន អាយុ ៣០ ឆ្នាំនិយាយថា ឆ្កែប្រភេទហិតក្លិនអាយុ២ឆ្នាំនេះគឺមានពូជចេញពីឆ្កែដែលមានកវែងៗ។ ប៉ុន្តែវាមើលទៅមានលក្ខណៈជាឆ្កែឈ្មោលជាជាងឆ្កែញី។
ពូជឆ្កែអេស្ប៉ាញហៅថា ហ្គ្រេហោន ឬ សៃហោន និយមមានអ្នកចិញ្ចឹម ពីព្រោះសមត្ថភាពរបស់វាក្នុងការរុករកជួយសង្គ្រោះ និង ការរត់ប្រណាំងដ៏ពូកែ៕
កេតាម៉ា មានកវែងចម្លែកខុសពីពូជឆ្កែដទៃ