Home ព័ត៌មានជាតិ នយោបាយ ​អំណោយ​ម៉ាស ន...

​អំណោយ​ម៉ាស និង​បរិក្ខារ​ពេទ្យ របស់​កម្ពុជា ត្រូវបាន​ប្រគល់ ជូន​មី​យ៉ាន់​ម៉ា រួចរាល់​ហើយ​

ដោយៈ ទេព មង្គល / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក​អំណោយ ម៉ាស​ជាង ២ លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ មី​យ៉ាន់​ម៉ា រួចរាល់​ហើយ នៅ​រដ្ឋធានី ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹង នៅថ្ងៃនេះ​។​

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា រួមមាន​ដូចជាៈ ម៉ាស​ចំនួន ២ លាន​, ម៉ាស​ក្រណាត់ ១ ម៉ឺន​, ម៉ាស N95 ចំនួន ២ ម៉ឺន​, វ៉ែនតា​សុវត្ថិភាព ចំនួន ២ ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន ២ ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន ៥០០, របាំងមុខ​ចំនួន ២ ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥ គីឡូក្រាម ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ B) ៥០០ កេស​, ស្បែកជើង ក វែង​សុវត្ថិភាព ១ ពាន់​គូ និង​សាប៊ូ​លាងដៃ ២ ពាន់​គូ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular