ប៉ូលិស​ស្រី​នៅ​ហ្សា​ការ​តា​ពាក់​ឈុត “​កេ​បា​យ៉ា​” ខណៈ​កំពុង​បំពេញភារកិច្ច​

1338
ចែករម្លែក

​ប៉ូលិស​ចរាចរណ៍​ស្រី​ជាច្រើន​នាក់​បាន​ប្រារព្ធ​ទិវា​កា​ទី​នី (Kartini Day) ដោយ​ពាក់​ឈុត “​កេ​បា​យ៉ា​” (Kebaya) ខណៈ​បំពេញភារកិច្ច​នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្សា​ការ​តា នៅ​ថ្ងៃ​សុក្រ​ទី ២០ មេសា​នេះ​។

​ទិវា​កា​ទីនា ដែល​ប្រារព្ធ​រាល់​ឆ្នាំ​នៅ​ថ្ងៃទី ២១ មេសា គឺ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោកស្រី​អភិជន​ជនជាតិ​ជ្វា ឈ្មោះ រ៉ា​ដិ​ន អា​ជេ​ង កា​ទី​នី ដែល​អាច​រួច​រស់ក្នុង​សម័យ​សក្ដិភូមិ និង តស៊ូ​ដើម្បី​សិទ្ធិសេរីភាព​របស់​ស្ត្រី​នៅ​ទីក្រុង​ចេ​ប៉ា​រ៉ា ក្នុង​ខេត្ត​ជ្វា​កណ្តាល​។

​លោកស្រី​ត្រូវបាន​ប្រកាស​ជា​វីរនារី​ជាតិ ដោយ​អតីត​ប្រធានាធិបតី ស៊ូ​កា​ណូ ក្នុង​ឆ្នាំ ១៩៦៤​។​

​មេ​ប៉ូលិស​នៅ​ភាគ​ខាងកើត​ក្រុង​ហ្សា​ការ​តា លោក តូ​នី ស៊ូ​យ៉ា ពូ​ត្រា និយាយថា គាត់​បានដាក់​ពង្រាយ​ប៉ូលិស​ស្រី​រាប់សិប​នាក់​ឱ្យ​ក្តោប​ក្តាប់​ចរាចរណ៍​នៅតាម​ផ្លូវ Jl. Otto Iskandardinata រហូតដល់​ចំណុចប្រសព្វ​ម៉ា​ត្រា​ម៉ាន់ នៅក្នុង​ទីក្រុង​នេះ​។​

​លោកពូ​ត្រា​និយាយប្រាប់​វេ​ប​សាយ tribunnews.com ថា “​នេះ​ជា​ទម្រង់​នៃ​ការអបអរ​ដល់​លោកស្រី​កា​ទី​នី ដែលជា​ស្ត្រី​ឈានមុខ​គេ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់​ស្ត្រី​”​។

​លោក​បាន​បន្ថែមថា “​ហើយ​នេះ​ក៏​បង្ហាញថា ប៉ូលិស​ស្រី​ក៏មាន​ភារកិច្ច​ដូច​ប៉ូលិស​ប្រុស​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ស្រី​នៅ​ហ្សា​ការ​តា គ្រង​ឈុត​កេ​បា​យ៉ា បញ្ជា​ចរាចរ

ទីតាំងផ្សាយពាណិជ្ជកម្ម